Connect with us

ព័ត៌មានជាតិ

រដ្ឋបាលក្រុងព្រះវិហារ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបំពាក់ស្ទីកគ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ ១០០គ្រឿង 

បានផុស

នៅ

ខេត្តព្រះវិហារ៖ រដ្ឋបាលក្រុងព្រះវិហារ សហការជាមួយនគរបាលចរាចរណ៍ និងមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបំពាក់ស្ទិកគ័រចំណាំងផ្លាតលើគោយន្ដកន្ដ្រៃ ចំនួន ១០០គ្រឿង ជូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំងពីរ នៃក្រុងព្រះវិហារ ។ យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ននៅមុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះបានធ្វើឡើងនៅបរិវេណសាលាក្រុងព្រះវិហារ ក្រោមអធិបតីភាព លោក ប៉ុក ងួន អភិបាលក្រុង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរនៅពេលយប់របស់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់គោយន្តកន្ត្រៃឱ្យកាន់តែប្រសើរឡើង។

លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ក៏បានណែនាំពន្យល់ដល់ម្ចាស់មធ្យោបាយ ដែលប្រើប្រាស់ផ្លូវបានយល់ដឹងអំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ ធ្វើយ៉ាងណាកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវ។

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ននៅមុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុងនេះផងដែរ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម