វប្បធម៌ ជំនឿ
ឆ្លូវកើតឆ្នាំ ១៩៧៣ ជនជាតិចិនហៅថា គោទឹក ឆ្នាំ២០២១មិនគួរវិនិយោគលុយទេ សំងំសិន
ប្រតិទិនចិនរាប់អ្នកដែលកើតចាប់ពីរវាងថ្ងៃទី ៣ ខែកុម្ភះឆ្នាំ ១៩៧៣ ដល់ថ្ងៃទី ២២ ខែមករាឆ្នាំ ១៩៧៤ គឺជាគោទឹកមានលេខសំណាង: ១ឬ ៤ និងពណ៌សំណាង: ខៀវឬលឿង។

ជោគជតារាសីឆ្នាំ ២០២០ សំរាប់ទឹកគោកើតនៅឆ្នាំ ១៩៧៣
មនុស្សឆ្នាំឆ្លូវ ដែលកើតក្នុងឆ្នាំ ១៩៧៣ ចូលដល់វ័យកណ្តាលដែលមានការផ្លាស់ប្តូរសឹងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគេ។ ពួកគេបានប្រឈមនឹងឆ្នាំដ៏លំបាកៗ រួចដោះស្រាយអ្វីៗគ្រប់យ៉ាង យ៉ាងសកម្ម ជាពិសេសនៅក្នុងផ្នែកទ្រព្យសម្បត្តិនិងទំនាក់ទំនងតាំងតែពីឆ្នាំ២០១៧មក។
គ្រប់យ៉ាងហាក់រញ៉េរញ៉ៃតាំងពីឆ្នាំ២០១៥មកម៉្លេះ។
នៅក្នុងអាជីវកម្ម និងអាជីព ឆ្នាំ២០២០សម្រាប់គោទឹក បានចូលក្នុងដំណាក់កាលផ្លាស់ប្តូរធំ ដែលតម្រូវឱ្យពួកគេវាងវៃកាត់ចិត្តកាត់ថ្លើម និងខិតខំបន្ថែមទៀត។ នៅឆមាសទី ២ នៃឆ្នាំនេះពួកគេនឹងជ្រះស្រលះបានដោយមានជំនួយពីអ្នកដទៃ(មនុស្សស្រី)។
ទោះយ៉ាងណាក៏ដោយសំណាងមិនល្អក្នុងការទទួលបានទ្រព្យសម្បត្តិបន្ថែមទេ គួរកុំប្រញាប់ធ្វើការវិនិយោគ។
ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់គោទឹកកើតនៅឆ្នាំ ១៩៧៣

សម្រាប់ Water Ox កើតក្នុងឆ្នាំ ១៩៧៣ ការអភិវឌ្ឍអាជីពរបស់ពួកគេនឹងជួបប្រទះឧបសគ្គមួយចំនួននៅខែ មករានិងកុម្ភៈ នៃឆ្នាំ ២០២១។ ប្រសិនបើពួកគេមិនដោះស្រាយដាច់ណាត់ទេអាចប្រឈមមុខនឹងស្ថានភាពនៃការស្វែងរកការងារថ្មីឬបើជាអ្នកវិនិយោគ នឹងឈានដល់ក្ស័យធន។ មនុស្សឆ្នាំឆ្លូវ១៩៧៣ ភាគច្រើនសរឹងចចេសបន្តិចដោយសារ មានឆន្ទៈខ្ពស់នឹងមិនងាយព្រមធ្វើការផ្លាស់ប្តូរគំនិតខ្លួនដោយងាយទេ។ ក្រៅពីនេះពួកគេនិយាយត្រង់ ៗ ទុកឱកាសឱ្យអ្នកផងពេក ដូច្នេះឆ្នាំនេះពួកគេត្រូវរៀនពីរបៀបក្លាយជាសុភាពរាបសានិងចេះបត់បែនតែរឹងមាំ ចិត្តដាច់។ ក្នុងអំឡុងពេលនេះពួកគេត្រូវតែគ្រប់គ្រងកំហឹងរបស់ពួកគេនិងបង្កើតទំនាក់ទំនងល្អឡើងវិញពិសេសជាមួយមនុស្សជុំវិញខ្លួនណាដែលធ្លាប់ធ្វើឱ្យពួកគេរីកចម្រើន។
តាមការទស្សន៍ទាយទ្រព្យសម្បត្តិគោទឹកនៅឆ្នាំ ២០២១នឹងមានស្ថានភាពហិរញ្ញវត្ថុអាប់អួរនៅ៤ខែដំបូង។ ប្រាក់ចំណូលរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ លុយមានតែចេញមិនងាយចូល ដោយសារតែធាតុមិនស្ថិតស្ថេរនៅក្នុងកន្លែងការងារដែលគេមិនហ៊ានវះកាត់។ ទោះជាសម្ពាធសេដ្ឋកិច្ចមានទំហំធំក៏ដោយ ក៏ពួកគេនៅតែត្រូវរក្សាបានអាកប្បកិរិយាវិជ្ជមានដោយពឹងផ្អែកលើជំនួយពីមនុស្សជាបរិវា ឬមិត្តភក្តិ វិញ ។
ត្បិតតែពួកគេនឹងមានជម្លោះធំ ៗ មួយចំនួនជាមួយដៃគូដោយសារតែភាពគិតខុសគ្នាមួយចំនួនតែមនុស្ស គោតទឹកអុកនឹងអាចទទួលបានភាពកក់ក្តៅពីគូស្នេហ៍ លែងធុញទ្រាន់នឹងជីវិតអាពាហ៍ពិពាហ៍ខ្លួននៅពាក់កណ្តាលឆ្នាំឡើង បើនៅលីវនឹងជួបគូជីវិត ការរៀបការខែ៨ជាខែល្អ ឯខែ១២អាចបង្កើតការវិនិយោគថ្មីបាន។
លក្ខណៈបុគ្គលិកពេញមួយជីវិតនៃគោទឹកកើតចិនឆ្នាំ ១៩៧៣
អ្នកដែលមានវណ្ណយុត្តិឆ្លូវកើតនៅឆ្នាំ ១៩៧៣ តែងតែ ឱហាត ឧស្សាហ៍ព្យាយាមមានសមត្ថភាពអាចទុកចិត្តបាននិងមានចិត្តល្អ។ ពួកគេមានសមត្ថភាពគ្រប់គ្រងអារម្មណ៍បានត្រឹមត្រូវ គិតបានត្រឹមត្រូវហើយចូលចិត្តជួយអ្នកដទៃដែលកំពុងមានបញ្ហា។ ពួកគេអត់ធ្មត់និងប្រុងប្រយ័ត្នក្នុងការធ្វើអ្វី និយាយអ្វីក្តី ហើយមិនងាយទទួលឥទ្ធិពលពីអ្នកដទៃឬបរិស្ថានអាក្រក់ឡើយ។
ទោះគោទឹកមានឆន្ទះខ្ពស់ និងមានភាពស្វិតស្វាញតែគេឆាប់ខឹងហើយច្រើនតែឆាប់បាត់វិញមិនបាច់លួងលោម ។ គុណវិបត្តិគឺ ពួកគេជាមនុស្សរឹងចចេសហើយកម្រនឹងស្តាប់យោបល់របស់អ្នកដទៃណាស់។ ពួកគេខ្វះការលេងសើចហើយមិនពូកែខាងទំនាក់ទំនងក្តីតែងមានមនុស្សមកស្រលាញ់ទុកចិត្ត។
អាជីព
ទ្រព្យសម្បត្តិពីអាជីពសម្រាប់គោទឹក ឡើងចុះឆ្នាំ ១៩៧៣ មិនមានស្ថេរភាពទេ។ ពួកគេមានលុយច្រើនឬមិនច្រើននៅតែមិនប៉ះពាល់អ្វីដល់ឆន្ទះគេដាច់ខាតព្រោះគេទុកការងារធំជាង។ គេច្រើនល្អនឹងការរកស៊ីណាទាក់ទងជាមួយសិល្បៈ ជាជាសំណង់ ឬធាតុលោហៈ។ បើគេជាកួូនចៅក៏មិនបានយូរដែរព្រោះគេមានភាពជាអ្នកដឹកនាំពីកំណើតកើតជាមក។
ស្នេហានិងទំនាក់ទំនង
គោទឹក មានទឹកមុខញឹមៗតែគិតច្រើនណាស់។ គេប្រចណ្ឌហួងហែងតែមានហេតុផល និងចេះលាក់ទុកក្នុងចិត្ត ទុកមុខមាត់ឱ្យគូស្នេហ៍ជានិច្ច។ គោទឹកច្រើនតែមានស្នេហាច្រើនដងក្នុងឆាកជីវិត ហើយគេតែងតែមានការខកចិត្តជាមួយមនុស្សដែលគេទុកចិត្តស្រលាញ់ការពារ។ បើរៀបការល្អជាមួយឆ្នាំរកានិងម្សាញ់ ធ្វើការវិនិយោគល្អជាមួយមនុស្សឆ្នាំមមែ និងវក ចំណែកយកអ្នកបម្រើដើរតាម រកមនុស្សឆ្នាំជូត និងវក។
គ្រូឯម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


