ឆ្លូវឆ្នាំ១៩៨៥ នឹងជោគជ័យផ្នែកអាជីពនៅឆ្នាំ ២០២១ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ឆ្លូវឆ្នាំ១៩៨៥ នឹងជោគជ័យផ្នែកអាជីពនៅឆ្នាំ ២០២១

Published

on

មនុស្សដែលកើតក្នុងឆ្នាំប្រតិទិនចិន ១៩៨៥ ជាពិសេស រវាងពី ២០ កុម្ភៈ ១៩៨៥ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ១៩៨៦ ជា«គោឈើ»មាន​លេខសំណាង៖ ១, ៤, ៧,៨ និងពណ៌សំណាង: ពណ៌ខៀវ លឿងនិងទឹកក្រូច។

ហោរាសាស្ត្រឆ្នាំ ២០២០ នៃគោឈើកើតនៅឆ្នាំ ១៩៨៥
នៅឆ្នាំ ២០២០ រាសីចក្រ​ ឆ្នាំគោឈើ ឆ្លូវខ្មែរដែលកើតក្នុងឆ្នាំ ១៩៨៥ អាចឆុងតែ មិនអាក្រក់ជាទូទៅទេ។ សំណាងអាជីពរបស់ពួកគេល្អឡើងៗ ការងារមានស្ថេរភាព ប៉ុន្តែសំណាងខាងសុខភាពនឹងមិនអំណោយផលឡើយ។ ផ្នែកទំនាក់ទំនង គេអាចមាន​បញ្ហាប្រឈមនិងសម្ពាធជាច្រើនពីមិត្តរួមការងារនិងមិត្តភក្តិប៉ុន្តែផ្នែកម្ខាងទៀតនៃការប្រកួតប្រជែងគឺជាឱកាស។ ប្រសិនបើពួកគេដោះស្រាយវាបានល្អ ពួកគេទំនងជានឹងទទួលបានឡើងតួនាទី ដោយមានជំនួយពីអ្នកកាន់តំណែងមុនៗ។ ដូច្នេះគួរខំធ្វើការ សង្រួមចិត្ត​ឱ្យ​បានដល់នូវកម្រិតខ្ពស់បំផុតនៃអាជីពកុំរវល់នឹងពាក្យចេចចូច។

ចំណែកទ្រព្យសម្បត្តិពួកគេអាចទទួលបានសំណាងពីការងារដែលមានស្ថេរភាពហើយថែមទាំងអាចសំណាងបាន​ប្រាក់ចំណូលឥតរំពឹងទុកបន្ថែមមួយចំនួន ដូចជាប្រាក់រង្វាន់ ឆ្នោតឬភាគលាភ។ ពួកគេគួរតែរៀនសន្សំប្រាក់។

សំណាងស្នេហានិងទំនាក់ទំនងរបស់ពួកគេបង្ហាញពីនិន្នាការខុសគ្នាពីរ។ ពួកគេអាចបែកបាក់ជាមួយគូស្នេហ៍ប្រសិនបើមានគម្រោងរៀបការឬរៀបរួចហើយក្តី។ គួរតែយកចិត្តទុកដាក់ចំពោះសមាជិកគ្រួសារជាប់លាប់។

បើនិយាយពីសុខភាពគោឈើអាចមានបញ្ហាតែសំណាងល្អពួកគេអាចជាសះស្បើយឆាប់ៗ។

ឆ្នាំ ២០២១ ហោរាសាស្ត្រសម្រាប់គោឈើកើតនៅឆ្នាំ ១៩៨៥
យោងតាមផ្កាយសំណាងគោឈើ នៅឆ្នាំ ២០២១ ការអភិវឌ្ឍន៍អាជីពនឹងមានលក្ខណៈវិជ្ជមានខ្លាំង។ មិនថាឧស្សាហកម្មណាក៏ដោយតែងតែទទួលបានអ្វីដែលពួកគេចង់បាន និងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីមនុស្ស​នានា។ សម្រាប់គោឈើណា ស្រីក្តីប្រុសក្តី ដែលចង់ផ្លាស់ប្តូរការងារ នឹងអាចស្វែងរកបានការងារដែលសមស្របសម្រាប់ការអភិវឌ្ឍន៍ជីវិត​។ ដោយសារតែសមត្ថភាពដ៏លេចធ្លោនិងចិត្ត​ឱហាត ពួកគេអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងបរិយាកាសការងារថ្មីហើយ​ទទួលបានលទ្ធផលល្អ។ នៅឆ្នាំ ២០២១ ពួកគេអាចទទួលបានជោគជ័យលះដរាបណាពួកគេអាចខិតខំប្រឹងប្រែងជាងមុន។គោឈើ នឹងទទួលបានការការដំឡើងឬប្រាក់ខែនៅឆមាសទី ២ នៃឆ្នាំនេះ។

បើប្រៀបធៀបជាមួយឆ្នាំមុន ពួកគេនឹងមានឱកាសជាច្រើននៅក្នុងផ្នែកហិរញ្ញវត្ថុ ឡើងវិញ ដែល​ត្រូវការចាប់ច្បាម​ទាន់ពេលវេលា។ នៅឆ្នាំ ២០២១ ពួកគេមិនចាំបាច់សន្សំសំចៃ លើការចំណាយទេថែមទាំងអាចផ្តល់រង្វាន់ដល់ខ្លួនគេឱ្យបានសមរម្យដូចជាទិញសម្លៀកបំពាក់ស្អាតៗ និងច្នៃម៉ូដសក់ស្អាត ចូលសង្គម​។ ទាំងនេះអាចធ្វើឱ្យក្រេឌីតគេ មានស្ថានភាពកាន់តែល្អប្រសើរ។ ទោះយ៉ាងណាក៏ដោយគួរតែយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀតលើការវិនិយោគ។ ព្យាយាមមិនឱ្យពាក់ព័ន្ធនឹងគម្រោងវិនិយោគដែលមិនស្គាល់។ សូម្បីតែមិត្តភក្តិដ៏ល្អបំផុតគួរតែត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដើម្បីកុំអោយធ្លាក់ក្នុងអន្ទាក់នៃការវិនិយោគ។

ផ្អែកលើការទស្សន៍ទាយសំណាង គោឈើ នៅឆ្នាំ ២០២១ ស្ថានភាពនៃជីវិតស្នេហានឹងល្អប្រសើរ។ ទំនាក់ទំនងជាមួយសមាជិកគ្រួសារនឹងមានភាពសុខដុមរមនា ជម្លោះតិច។ ទោះជាយ៉ាងណាក៏ដោយគួយរក្សាគម្លាតឱ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមួយភេទផ្ទុយ កុំទាក់ទងញឹកញាប់ពេកចៀសវាងជម្លោះផ្លូវចិត្តនៅឆ្នាំ ២០២១ ។

សំណាងខាងសុខភាពរបស់ឆ្លូវ​កើតក្នុងឆ្នាំ ១៩៨៥ នឹងមិនមានសុទិដ្ឋិនិយមខ្លាំងទេនៅឆ្នាំ ២០២១។ ប្រព័ន្ធធន់នឹងត្រូវបានកាត់បន្ថយ ងាយនឹងកើតជំងឺមួយចំនួនសុទ្ធតែជាជំងឺតូចៗដែលមិនបង្កគ្រោះថ្នាក់ច្រើនដល់សុខភាពតែរំខានការងារ។ គួរតែបន្ថែមការ​គ្រប់គ្រងអារម្មណ៍មិនងាយប៉ះទង្គិចជាមួយអ្នកដទៃនៅដើម្បីចៀសវាងគ្រោះថ្នាក់ដែលមិនចាំបាច់។

ឆាកជីវិតនៃគោឈើកើតឆ្នាំ ១៩៨៥
រាសីចក្ររបស់ជនជាតិចិន គោឈើ គឺមានបុគ្គលិកលក្ខណៈចិត្តល្អ ជួយមិត្តភក្តិដោយមិនគិតពីខ្លួនឯង។ ពួកគេអត់ធ្មត់ និងមិនចេះនឿយហត់ក្នុងកិច្ច​ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅនោះឡើយ។ ណាមួយ​ពួកែពឹងខ្លួនឯងហើយមិនចូលចិត្តជំនួយពីអ្នកដទៃ ពោរពេញដោយទំនុកចិត្តនិងភាពក្លាហានដូច្នេះពួកគេអាចរក្សាភាពស្ងប់ស្ងៀមបានល្អ​នៅពេលមានវិបត្តិ។

ពួកគេក៏មានភាពរឹងមាំក្នុងមធ្យោបាយ រក​ការចុះសម្រុងជាមួយអ្នកដទៃងាយស្រួលក្នុងការជជែកនានា តែចំណុចមិនល្អគឺ​ពួកគេធ្វេសប្រហែសខ្លាំង ប្រសិនបើចង់ធ្វើឱ្យអ្វីៗដំណើរការទៅដោយរលូនត្រូវតែប្រុងប្រយ័ត្នឱ្យបានគ្រប់គ្រាន់។

អាជីព
សំណាងអាជីពសម្រាប់គោឈើ ឆ្នាំ ១៩៨៥ មិនល្អស្រួចស្រាល់ណាស់ណាទេ។ សម្រាប់បុគ្គលិកការិយាល័យប្រហែលជាពិបាកក្នុងការលេចធ្លោនៃជីវិតនៅកន្លែងធ្វើការសម្រាប់ឆ្នាំឆ្លូវនេះ ហើយទេពកោសល្យរបស់ពួកគេនៅតែមិនត្រូវបានគេទទួលស្គាល់តែបើជា សម្រាប់សហគ្រិនវិញនឹងទៅមុខខ្លាំង។ គុណសម្បត្តិនៃធាតុឈើរបស់អ្នកកើត ឆ្នាំ ១៩៨៥ ដែលរីករាយនឹងពិភពខាងក្រៅនិងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់អ្នកដទៃជាការយល់ចិត្តនិងការយោគយល់ដែលផ្តល់ភាពកក់ក្តៅដល់ការបង្កើតបានបណ្តាញមិត្តភក្តិធំទូលាយ​។

ការយល់ចិត្ត ការប្តេជ្ញាចិត្តនិងការឱហាត បានបង្កើន​គេឱ្យមាន​សមត្ថភាពជាអ្នកដឹកនាំធ្វើបានល្អនៅក្នុងអាជីពសេវាកម្មសាធារណៈដូចជាការបង្រៀនឬការអនុវត្តច្បាប់។ នៅក្នុងពិភពនៃការកម្សាន្ត វិញគោឈើ ទាក់ទាញទស្សនិកជនបានល្អ​ជាមួយនឹងភាពរីករាយនិងទំនុកចិត្តខ្ពស់។ ដូចជា Ciara និង T-Pain ដែលទាំងពីរនាក់ជារាសីចក្រ​ គោឈើកើតនៅឆ្នាំ ១៩៨៥ ៕

គ្រូ ឯម

ចុចអាន៖ មនុស្សកើតនៅឆ្នាំ ១៩៩៥ រាប់តាមក្បួនធាតុទាំងប្រាំចិន គឺ«ជ្រូកឈើ»

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

លទ្ធផល​ជំរឿន​បង្ហាញថា ប្រជាជន​កម្ពុជា​ធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្កើតកូន​

ព័ត៌មានជាតិ2 hours ago

លោកជំទាវ​ម៉ែន សំអន ឧបត្ថម្ភ​ប្រាក់បៀវត្ស ដើម្បី​ចូលរួម​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ រយៈពេល ៥​ខែ ជូនទៅ​ក្រសួងសុខាភិបាល

ព័ត៌មានជាតិ2 hours ago

លោកជំទាវ​ម៉ែន សំអន ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ​គណៈ​ចលនា​មហាជន ទូទាំង​ប្រទេស​បន្ត​ចុះ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​ផ្ទាល់

ព័ត៌មានជាតិ2 hours ago

ធនាគារជាតិ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​«​ប្រព័ន្ធ​រី​ធែ​ល​ផ‍េ​»​ដែល​អាច​ទូទាត់​សាច់ប្រាក់​ដោយ​មិនបាច់​ប្រើ​រូបិយប័ណ្ណ

ព័ត៌មានជាតិ2 hours ago

ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services