វប្បធម៌ ជំនឿ
ទាយជោគជតាតារានិករដែលមានសំណាងល្អក្នុងផ្លូវស្នេហា កំលុងខែនេះ
ខាងក្រោមជាការទស្សន៍ទាយជោគជតាតារានិករចំនួន ៦ ដែលមានសំណាងល្អក្នុងផ្លូវស្នេហា នាខែតុលានេះ៖
១. Aquarius (២០ មករា- ១៨ កុម្ភៈ)

ចំពោះអ្នកនៅលីវ ពុំទាន់មានគូគាប់ ខែនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ។ ចំណែកអ្នកមានគូហើយ អាចទទួលដំណឹងល្អអំពីការមានបុត្រ។
២. Taurus (២១ មេសា- ២១ ឧសភា)

បញ្ហាស្នេហាកំលោះ ក្រមុំ បើចង់រៀបចំផ្សំផ្គុំអាពាហ៍ពិពាហ៍ ខែតុលា ជាពេលវេលាល្អប្រពៃបំផុតសម្រាប់ស្វាមីភរិយាថ្មោងថ្មី។ ឯអ្នកនៅលីវ អាចជួបគូគាប់ទ្រនាប់ចិន្តាឆាប់ៗនេះ។
៣. Leo (២៤ កក្កដា- ២៣ សីហា)

ស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ ស្អិតល្អួត និងផ្អែមល្ហែមប្រពៃណាស់ ។ អ្នកមានគ្រួសារហើយ ក៏ជួបតែសេចក្ដីសុខគ្រប់ប្រការ។
៤. Cancer (២២ មិថុនា- ២៣ កក្កដា)

សេចក្ដីស្នេហាមានតែភាពស្រស់បំព្រង ចេះអត់ឱន និងយោគយល់គ្នាល្អប្រពៃ។ អ្នកនៅលីវវិញ កំពុងមានគេលួចបេតី ឬអាចមានអ្នកចូលចែចូវក្នុងពេលដ៏ខ្លីខាងមុខ។
៥. Libra (២៤ កញ្ញា- ២៣ តុលា)

អ្នកពុំទាន់មានគូ នឹងមានដំណឹងល្អក្នុងខែនេះ។ អ្នកមិនទាន់រៀបការ អាចរង់ចាំវេលាសាងគ្រួសារថ្មី យូរបន្តិចទៀត។ ឯអ្នករៀបការរួច ស្នេហា មិនសូវរលូនទេ តែក៏គ្មានបញ្ហាធំដុំអ្វីឡើយ។
៦. Scorpio (២៤ តុលា- ២២ វិច្ឆិកា)

ទាំងអ្នកនៅជាសង្សារ និងអ្នករៀបការរួច ពោរពេញដោយការយោគយល់ អធ្យាស្រ័យឱ្យគ្នា។ គូស្នេហ៍ មិនមានកើតជាវិវាទអ្វី គួរឱ្យបារម្ភឡើយ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តុលា ជាខែសំណាងធំរបស់តារានិករទាំង ៦នេះ
ចុចអាន៖ មីយ៉ាន់ម៉ា តែងហាមកូនចៅធ្វើរឿងទាំងនេះ ពេលនៅផ្ទះ ព្រោះខ្លាចគ្រោះធ្ងន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


