វប្បធម៌ ជំនឿ
តើជនជាតិដើម និង ពូនង រស់បែកគ្នាពីជនជាតិខ្មែរនៅពេលណា?
បច្ចុប្បន្ន កម្ពុជាមានជនជាតិដើមភាគតិចចំនួន ២៤ ក្រុមនៅទូទាំងខេត្តចំនួន ១៥ ក្នុងនោះ ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ មានប្រជាជនជាជនជាតិដើមភាគតិចខ្ពស់ជាងគេ។ ក្រុមជនជាតិដើមភាគតិចទាំងនេះត្រូវបានកំណត់អត្តសញ្ញាណតាមរយៈភាសារបស់ពួកគេ។ ក្រុមជនជាតិដើមនៅកម្ពុជា មានដូចជា ពូនង ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ស្ទៀង ថ្នូន និងទំពួន។

តើជនជាតិដើម និងជនជាតិ ពូនង រស់បែកគ្នាពីជនជាតិខ្មែរនៅពេលណា?
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា កាលជាង ២ ពាន់ឆ្នាំមុន ពោលគឺនៅ ពីរ បីរយឆ្នាំមុនគ្រិស្តសករាជ នៅលើផែនដីខ្មែរ មានជនជាតិភាគតិចរស់នៅច្រើន ប្រហែល ៣០ ទៅ ៥០ក្រុមផ្សេងៗគ្នា។ ក្នុងជនជាតិភាគតិចទាំងអស់នោះ មានអម្បូរខ្លះនិយាយភាសាដូចខ្មែរ ដែលគេហៅថា អម្បូរ អូស្ត្រូអាស្ត្រាទិក ឬក៏ក្រោយមកគេហៅថា អម្បូរ មន-ខ្មែរ។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍បន្តថា ក្រោយមក ពេលអ្នកជំនួញ អ្នកផ្សព្វផ្សាយសាសនា និងពេលប្រពៃណីព្រាហ្មណ៍របស់ឥណ្ឌាហូរចូលមកខ្មែរ ជនជាតិភាគតិចមាន ពូនង ជាដើមនោះ មិនទទួល អត់ប្រាស្រ័យ អត់និយាយជាមួយជនជាតិថ្មី គឺជនជាតិឥណ្ឌានោះទេ គឺមានតែខ្មែរតែមួយគត់ដែលព្រមទទួលអរិយធម៌ថ្មី ហើយវិវឌ្ឍក្លាយជាខ្លួនឯង។
អតីតអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ រូបនេះ បានបន្តថា៖ “ពេលហ្នឹងហើយ ទើបគេអាចបែងចែកដាច់ថា ជនជាតិជាខ្មែរ និងជនជាតិដទៃ ព្រោះជនជាតិទាំងនោះឈប់រស់នៅផ្ដុំក្បែរគ្នា ដោយពួកគេរត់ទៅនៅឆ្ងាយៗឱ្យផុតពីឥទ្ធិពលរបស់ឥណ្ឌា”។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍បន្ថែមថា ពេលនោះដែរ ខ្មែរមានឥទ្ធិពលបង្កើតជារដ្ឋ រហូតក្លាយជាចក្រភពមួយដែលពឹងផ្អែកលើជំនួញសមុទ្រ ពាក់ព័ន្ធជាមួយឥណ្ឌា និងចិនជាដើម។ ចិនហៅខ្មែរថា ហ្វូណន ដែលមានន័យថា នគរចម្រុងចម្រើនរុងរឿងនៅខាងត្បូង ព្រោះចិន គិតថា ប្រទេសខ្លួនឯងស្ថិតនៅកណ្ដាលផែនដី។
ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា ដដែលនេះ បញ្ជាក់បន្តថា ជនជាតិទាំងអស់រស់នៅជាមួយគ្នា នៅផ្ដុំគ្នា អត់ទាន់ផ្ដាច់ពីគ្នា ដែលមុនទទួលឥទ្ធិពលឥណ្ឌា មិនមានមធ្យោបាយណាបែងចែកថា អ្នកណាជាជនជាតិខ្មែរ អ្នកណាជាជនជាតិអ្វីទេ។

លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា៖ “ឧទាហរណ៍ពេលយើងធ្វើកំណាយស្រាវជ្រាវ ប៉ះផ្នូរ ឬឆ្អឹងខ្មោចសម័យបុរេប្រវត្តិ យើងមិនអាចកំណត់ថាជាឆ្អឹងរបស់ជនជាតិខ្មែរ ជាចាម ជ្វា លាវបានទេ គឺអាចនិយាយបានថា ជាឆ្អឹងរបស់មនុស្សដើមនៅនគរខ្មែរ។ ខុសពីប្រទេសខាងលិច ខាងកើត ពេលគេជីកឃើញឆ្អឹងខ្មោចបុរាណ នៅលើទឹកដីគេបច្ចុប្បន្ន គេថា ហ្នឹងជាឆ្អឹងជនជាតិថៃ ហ្នឹងជាឆ្អឹងជនជាតិវៀតណាម។ ដើម្បីឱ្យស្គាល់ថា តើឆ្អឹងនោះជាជនជាតិអ្វី ទាល់តែស្រាវជ្រាវតាម DNA”។

គួរបញ្ជាក់ថា ជនជាតិពូនង ត្រូវបានប៉ាន់ប្រមាណប្រហែលមានចំនួនជាង ១ លាននាក់ រស់នៅនៅក្នុងដែនដីដូនតារបស់គេបច្ចុប្បន្ន មាននៅក្នុងកម្ពុជា ឡាវ និងវៀតណាម។ ជនជាតិដើមពូនង គឺជាឈ្មោះមួយហៅទូទៅ សំដៅទៅក្រុមជនជាតិដើមនេះ ដែលមានអនុអម្បរតូចៗដោយការសម្គាល់តាមគ្រាមភាសារបស់ពួកគេ ពីតំបន់មួយទៅតំបន់មួយ និងពីអនុអម្បូរមួយទៅអនុអម្បូរមួយទៀត។ ឧទាហរណ៍ អនុអំបូរ ពូនងពូនរ (Bunong Bunor) ពូនងនង (Bunong Nong) ពូនងកាហោ (Bunong Kaho) ពូនងរាអូង (Bunong Ra Ong) ពូនងក្រោល (Bunong Krol) ជាដើម។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


