វប្បធម៌ ជំនឿ
ក្បួនពាក់ចិញ្ចៀន ជួយបង្កើនសំណាង ហៅលុយចូល ឯអ្នកនៅលីវ ឆាប់ជួបគូព្រេងពិត
ចិញ្ចៀនជាគ្រឿងអលង្ការមួយទៀត ដែលពាក់ដើម្បីបង្កើនសម្រស់ ហើយគេក៏មានជំនឿដែរថា បើពាក់លើម្រាមមួយណា នោះនឹងជួយលើកសំណាង បង្កើនលុយឲ្យហូលចូលក្នុងផ្នែកផ្សេងៗ។ ទន្ទឹមនឹងការពាក់ចិញ្ចៀន ជួយលើកស្ទួយក្នុងរឿងហិរញ្ញវត្ថុ សំណាង ស្នេហា អ្នកក៏ត្រូវមានគន្លឹះ ក្នុងការពាក់ផងដែរ។
១ ម្រាមដៃចង្អុល

ចាស់ៗពីដើមមានជំនឿជឿថា ប្រសិនបើចិញ្ចៀនត្រូវបានពាក់នៅលើម្រាមដៃចង្អុលខាងស្កាំ នឹងជួយពង្រឹងផ្នែកថាមពល។ ប៉ុន្តែប្រសិនបើអ្នកពាក់ចិញ្ចៀននៅលើម្រាមដៃចង្អុលខាងឆ្វេង នឹងពង្រឹងទាំងអំណាច និងលុយកាក់។
២ ម្រាមដៃកណ្ដាល

សម្រាប់ម្រាមដៃកណ្ដាល គេជឿថា ប្រសិនបើអ្នកពាក់ចិញ្ចៀននៅលើម្រាមដៃនេះ នឹងជួយលើកកម្ពស់ភាពរុងរឿងនៃគោត្តនាម ព្រោះបន្ទាត់វាសនានឹងឡើងនៅម្រាមកណ្ដាល ហើយប្រសិនបើចិញ្ចៀនមានពណ៌ខៀវ ឬលម្អដោយត្បូងកណ្ដៀង វានឹងកាន់តែប្រសើរឡើងថែមទៀតនៃផ្នែកសុភមង្គល។
៣ ម្រាមដៃនាង

ការពាក់ចិញ្ចៀននៅលើម្រាមដៃនាង ជានិមិត្តរូបនៃគូស្នេហ៍។ ចំពោះអ្នកនៅលីវ បើអាចចៀសបានកុំពាក់ឲ្យសោះដៃនាងខាងឆ្វេង ព្រោះនឹងធ្វើឲ្យមនុស្សដែលមានបំណងចែចង់យើងយល់ថា យើងមានគូស្នេហ៍ហើយ គេមិនហ៊ានចូលមកជិត។ ប៉ុន្តែបើពាក់នៅលើម្រាមដៃនាងខាងស្ដាំ នឹងបង្កើនភាពទាក់ទាញ បង្កើនស្នេហា ឆាប់ជួបគូព្រេងពិតប្រាកដ។
៤ ម្រាមដៃកូន

គេជឿថា ប្រសិនបើចិញ្ចៀនត្រូវបានពាក់នៅលើកូនម្រាមដៃ នឹងជួយប្រមូលលុយ សន្សំលុយបានលឿន ឆាប់រកលុយចូលមកក្នុងផ្ទះ ជាពិសេសអ្នកនឹងមានលុយចាយពេញមួយឆ្នាំៗ៕
គ្រូ ណុប
ចុចអាន៖ពណ៌ ១០ នេះនាំសំណាង និងកិត្យានុភាពក្នុងជីវិត ឲ្យកាន់តែខ្លាំងក្លា
ចុចអាន៖ឆ្នាំទាំង ១២ ដាំដើមឈើតាមធាតុនេះ ជួយចម្រុងចម្រើនលុយកាក់ អ្នកនៅលីវនឹងជួបស្នេហ៍ពិត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤៥ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ២៣ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


