វប្បធម៌ ជំនឿ
ឆ្នាំទាំង ១២ ដាំដើមឈើតាមធាតុនេះ ជួយចម្រុងចម្រើនលុយកាក់ អ្នកនៅលីវនឹងជួបស្នេហ៍ពិត
ថ្ងៃនេះ គ្រូ ណុប នឹងនាំអារម្មណ៍មិត្តអ្នកអាន មកនិយាយអំពីមែកធាងលាភសំណាង នៃឆ្នាំរាសីនីមួយៗ។ ដោយផ្អែកតាមក្បួនហុងស៊ុយ ដែលគេជឿថា បើដាក់ដាំនៅមុខផ្ទះ វានឹងជួយបង្កើនភាពចម្រុងចម្រើនផ្នែកហិរញ្ញវត្ថុ ការងារ ស្នេហា និង សុខភាពល្អ ក្នុងឆ្នាំ ២០២២។
អ្នកកើតឆ្នាំជូត ប្រទាលម្ជុលពេជ្រ នៅក្នុងជំនឿ វាត្រូវបានគេជឿថា នៅពេលដាំប្រទាលម្ជុលពេជ្រ ដោយមិនគិតពីពណ៌ឬប្រភេទ នឹងជួយលើកស្ទួយលុយកាក់ សំណាង ការងារឲ្យកាន់តែរលូនទៅមុខ។

អ្នកកើតឆ្នាំឆ្លូវ ប្រទាលប្រអប់មាស ជួយលើកកម្ពស់ភាពរុងរឿង ក្នុងជីវិត និងបញ្ហាហិរញ្ញវត្ថុឲ្យឆាប់មាន។
អ្នកកើតឆ្នាំខាល ដើមប្រមាត់មនុស្ស ជួយលើកកម្ពស់ភាពរុងរឿងការងារ និងហិរញ្ញវត្ថុ ដោយគ្មានឧបសគ្គ។ ចំណែកមនុស្សពេញវ័យដែលដាំដើមនេះ នឹងជួយផ្ដល់សេចក្ដីមេត្តាករុណា ពីមនុស្សជុំវិញ។

អ្នកកើតឆ្នាំថោះ ដើមឈូក បើដាំឈូករហូតដល់ចេញផ្កា វានឹងចាត់ទុកថាល្អណាស់។ ឈូកជួយបង្កើនភាពរុងរឿង និងជួយគ្រួសារឲ្យមានសុភមង្គលជានិរន្តរ៍។
អ្នកកើតឆ្នាំរោង ដើមក្រូច គេមានជំនឿថា បើដាំនៅមុខផ្ទះ នឹងជួយលើកកម្ពស់ការងារ ហិរញ្ញវត្ថុ និងភាពរុងរឿង ហើយនឹងទទួលបានវត្ថុដែលមកក្នុងទម្រង់នៃលាភសំណាង។
អ្នកកើតឆ្នាំម្សាញ់ ដើម adenium គេមានជំនឿថា បើដាំនៅមុខផ្ទះ នឹងជួយបង្កើនភាពរុងរឿង ទាក់ទាញមនុស្ស ថែមទាំងជួយពង្រឹងការងារ និងហិរញ្ញវត្ថុផងដែរ។
អ្នកកើតឆ្នាំមមី ដើមឫស្សីតូចៗ អ្នកកើតក្នុងនេះ ការដាំដើមឈើប្រភេទនេះ នឹងធ្វើឲ្យអ្នកមានសំណាងពេញមួយឆ្នាំ ២០២២ អ្នកនឹងជួបសុភមង្គល មានការងារល្អៗចូលមកជាពិសេសរឿងលុយកាក់។
អ្នកកើតឆ្នាំមមែ ដើមសំណាង៩ជាន់ ចាស់ៗមានជំនឿថា បើដាំនឹងនាំលាភសំណាងដល់មនុស្សក្នុងផ្ទះ ជាពិសេសគឺមានសំណាងល្អពេញមួយឆ្នាំ។

អ្នកកើតឆ្នាំវក ប្រទាលក្រលាពស់ ជួយបង្កើនសំណាងការងារ ឲ្យរកស៊ីមានបាន ស្ថិរភាពហិរញ្ញវត្ថុល្អពេញមួយឆ្នាំ។
អ្នកកើតឆ្នាំរកា ដើមរាសី គេមានជំនឿថា បើអ្នកកើតឆ្នាំរកា ដាំដើមរាសីនឹងជួយឲ្យមានសំណាងល្អ ទទួលបានឱកាសល្អៗ។ វាក៏បន្ថែមលើបញ្ហាហិរញ្ញវត្ថុ និងការងារផងដែរ។
អ្នកកើតឆ្នាំច កុលាបក្រហម បើដាំផ្កាកុលាបនៅមុខផ្ទះ វានឹងពង្រឹងស្នេហា ហិរញ្ញវត្ថុ ការងារ និងសុខភាពល្អពេញមួយឆ្នាំ។

អ្នកដែលកើតក្នុងឆ្នាំកុរ ប្រទាលមហាសេដ្ឋី គេជឿថានឹងជួយយកទ្រព្យសម្បត្តិ បង្កើនសិរីសួស្ដី កិត្យានុភាព លើកតម្កើងលាភសំណាង ឲ្យបើកចូលពេញមួយឆ្នាំ៕
គ្រូ ណុប
ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន
ចុចអាន៖រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


