វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌៖ ទាល់តែមានការបង្ហាញ ទើបអាចលើកស្ទួយវប្បធម៌ខ្មែរបាន
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអះអាងថា ដើម្បីលើកស្ទួយវប្បធម៌របស់ជាតិបាន លុះត្រាតែមានការបង្ហាញនូវវប្បធម៌ខ្មែរទៅកាន់សាធារណជនឲ្យបានច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការបង្កើតថ្មី ដោយរៀបចំព្រឹត្តិការណ៍សម្តែងពីសិល្បៈខ្មែរឲ្យបានច្រើន ជំរុញឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធគ្រប់រូបដូចគ្នា។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងថា នាពេលកន្លងមក ក្រសួងវប្បធម៌បានរៀបចំនូវព្រឹត្តិការណ៍ក្នុងរូបភាពជាទិវាវប្បធម៌ ដើម្បីជួយលើកស្ទួយវប្បធម៌របស់ខ្មែរ តាមរយៈការបង្ហាញព្រឹត្តិការណ៍ពាក់ព័ន្ធជាមួយនឹងវប្បធម៌មួយនេះ។

ព្រឹត្តិការណ៍ទិវាវប្បធម៌រៀងរាល់ឆ្នាំមានដូចជា មហោស្រពសិល្បៈដំណាំស្លម្ហូបអាហារខ្មែរ នៅភ្នំពេញ ការបង្ហើរខ្លែងខ្មែរនៅខេត្តចំនួន៣ (ស្វាយរៀង កោះកុង និងបាត់ដំបង), សិល្បៈអាយ៉ៃ ចាប៉ី និទានរឿង និងចម្រៀងខ្សែដៀវទូទាំងប្រទេស, មហោស្រពល្ខោនស្បែកធំ នៅខេត្តសៀមរាប, មហោស្រព សិល្បៈជាតិ ល្ខោនយីកេ លើកទី១ នៅខេត្តតាកែវ, មហោស្រពសិល្បៈតន្ត្រីគងជនជាតិភាគតិច នៅខេត្តរតនគិរី, មហោស្រពជាតិស្តីពីសិល្បៈខ្មុកស្មាច់, និងមហោស្រពសិល្បៈជាតិស្តីពី ចម្លាក់ស្បែក (ព្រះរាមផ្លែងសរ) ។ល។ នេះបើតាមការលើកឡើងរបស់លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ។

លោកក៏បានបញ្ជាក់ថា ការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ តាមរយៈការបង្កើតទិវាវប្បធម៌ មានជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែទើបតែអាក់ខានកំលុងពេលកូវីដ-១៩នេះប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយវប្បធម៌ គឺត្រូវមានការចូលរួមពីសំណាក់មនុស្សគ្រប់មជ្ឈដ្ឋានផងដែរ ក្នុងនោះ ក៏មានការបង្កើតនូវវេទិកាតូចៗចំពោះការផ្សព្វផ្សាយពីវប្បធម៌ ដូចជាការបង្កើតកម្មវិធីសំណួរ-ចម្លើយ និយាយពីវប្បធម៌ទូទៅ។ ការប្រកូតប្រជែងពីសិល្បៈខ្មែរនៅបណ្តាខេត្តផ្សេងៗ របស់សិស្សវិទ្យាល័យ និងតាមសាកលវិទ្យាល័យនីមួយៗ រួចមកប្រកួតនៅភ្នំពេញ ដោយមានការចូលរួមពីសិស្សនិស្សិត ដែលជាទំពាំងស្នងឫស្សី ឲ្យពួកគេបានស្គាល់ពីវប្បធម៌ខ្មែរ តាមរយៈការរៀបចំកម្មវីធីទាំងនេះ។ ជាមួយគ្នានេះ លោកបានបន្ថែមថា ការផ្សព្វផ្សាយមួយដែលមានប្រសិទ្ធភាព និងផុសផុល លុះត្រាតែមានការចូលរួមពីប្រជាជនគ្រប់រូបទាំងអស់។

ជុំវិញនឹងបញ្ហានេះ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានលើកឡើងដែរថា បច្ចុប្បន្ន វប្បធម៌ខ្មែរ មានការធ្លាក់ចុះ ជាពិសេស ក្នុងសម័យឌីជីថលនេះតែម្តង។ ទាំងនេះ ក៏ព្រោះតែមន្ត្រី ក៏ដូចជាភាគីពាក់ព័ន្ធមួយចំនួន មិនទាន់ចូលរួមខ្លាំងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការលើកស្ទួយពីវប្បធម៌ជាតិនោះទេ។ ដូច្នេះ បញ្ហាទាំងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអាចធ្វើការតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


