វប្បធម៌ ជំនឿ
ជ័យលាភីទាំង ៥ នៃមហោស្រពសិល្បៈល្ខោនបាសាក់ ឆ្នាំ២០២២ ទទួលពាន និងថវិកា ៣៥ លានរៀល
ក្រោយពីការប្រកួតដ៏ស្វិតស្វាញកន្លងមកនេះ ទីបំផុត មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ ប្រធានបទ “វប្បធម៌សន្តិភាព” នាល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយជើងឯកទាំង ៥ ក្រុម ទទួលពាន និងប្រកាសនីយបត្កិត្តិយស ព្រមទាំងថវិកាសរុបចំនួន ៣៥ លានរៀល។

ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់ ១០ លានរៀល និងថវិកាសប្បុរជនបន្ថែមចំនួន ៣ លានរៀល បានទៅលើក្រុមឈ្មោះ ក្រុមរស្មីវប្បធម៌ខេត្តកែប មកពីខេត្តកែប រឿង ទេពវង្សកុមារ ធីតានាគរាជ។

ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ ៧ លានរៀល និងថវិកាសប្បុរជនបន្ថែមចំនួន ២ លានរៀល បានទៅលើក្រុមឈ្មោះ នាយប៉េងប៉ោះ មកពីខេត្តកំពង់ចាម រឿង ពិជ័យរតនា ចំប៉ាមរកត។

ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ចំនួន ៤ លានរៀល និងថវិកាសប្បុរជនចំនួន ១ លានរៀល បានទៅលើក្រុមឈ្មោះ អុល សំអាង វង់ទី១ មកពីរាជធានីភ្នំពេញ រឿង មហាសេនាភក្ដី។

ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ក្នុង១ក្រុមទឹកប្រាក់ចំនួន ៣ លានរៀល និងថវិកាសប្បុរជនចំនួន ១ លានរៀល បានទៅលើ ក្រុមល្ខោនបាសាក់រស្មីអង្គរ ខេត្តបន្ទាយមានជ័យ រឿង លោភៈ និងក្រុមសិល្បៈ ម៉ាប់ស្រី រស្មីជាតិ ខេត្តកណ្ដាល រឿង កំផែងវណ្ណៈ ឬជីវិតចៅកំសត់។


លោកស្រី ម៉ិញ កុសនី អបអរសាទរចំពោះ សិល្បករ សិល្បការិនី ល្ខោនបាសាក់ ទាំងអស់ ដែលទទួលបានជ័យលាភីនៅក្នុង មហោស្រពល្ខោនបាសាក់ទូទាំង ប្រទេសឆ្នាំ២០២២ ជាពិសេស ក៏លើកទឹកចិត្តដល់សិល្បករ សិល្បការិនី ដែលមិនទទួលបានពានរង្វាន់ និងសុំបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកលើកស្ទួយ វិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចម្រើន ប្រកបដោយ និរន្តរភាព។

លោកស្រី ម៉ិញ កុសនី មានប្រសាសន៍ថា៖ “ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា មហោស្រពល្ខោនបាសាក់មិនគ្រាន់តែជាវេទិកា ប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ និងចំណេះដឹងផងដែរ។ ដូចនេះ គោលដៅសំខាន់នៃការរៀបចំ មហោស្រពល្ខោនបាសាក់ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការដឹកនាំតម្លើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យសិល្បៈទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាក អន្តរជាតិ”។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះលើកឡើងថា ក្រសួង ចាត់ទុកមហោស្រពល្ខោនបាសាក់ ឆ្នាំ២០២២នេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកលើកស្ទួយសិល្បៈ ទស្សនីយភាពខ្មែរ ពិសេសល្ខោនបាសាក់ ឱ្យមានសកម្មភាពរស់រវើកឡើងវិញ តាមរយៈ ការផ្សព្វផ្សាយ តាមបណ្តាញសង្គម សាលារៀន អង្គការ សមាគមនានា ធ្វើយ៉ាងណាឱ្យមហាជនគ្រប់ស្រទាប់ ពិសេសយុវជន បានស្គាល់ និងយល់ដឹងពីសិល្បៈវប្បធម៌ ដ៏សម្បូរបែបរបស់ខ្មែរ។

លោកស្រី ម៉ិញ កុសនី មានប្រសាសន៍ថា៖ “ខ្ញុំមានជំនឿយ៉ាងមុតមាំថា មហោស្រពល្ខោនបាសាក់ឆ្នាំ២០២២នេះ ពិតជាអាចផ្តល់នូវសារប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់ជាបទពិសោធន៍ និងបានរួមចំណែកក្នុងការថែរក្សាការពារ ពង្រឹងនូវអត្តសញ្ញាណជាតិ លើកកម្ពស់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ជាតិរបស់ខ្លួន ដូចពាក្យថា៖ “កិច្ចថែរក្សាការពារ បេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទី នាយកដ្ឋានសិល្បៈទស្សនីយភាព មានប្រសាសន៍ថា គោលបំណងនៃការរៀបចំមហោស្រពល្ខោនបាសាក់ឆ្នាំ២០២២ ក្រោមប្រធានបទ “វប្បធម៌សន្តិភាព” គឺដើម្បីថែរក្សា ការពារ លើកស្ទួយ លើកទឹកចិត្តសិល្បករល្ខោនបាសាក់ និងដើម្បីផ្សព្វផ្សាយជូនដល់មហាជន។

លោក ឈាង ឆដាភ័ក្ត្រ មានប្រសាសន៍បន្តថា៖ “ជាពិសេសេយុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ ឱ្យបានស្គាល់ និងស្វែងយល់អំពីល្ខោនបាសាក់ ព្រមទាំងរួមគ្នាគាំទ្រមរតកវប្បធម៌ខ្មែរ។ នៅចុងបញ្ចប់នៃមហោស្រព គណៈកម្មការមេប្រយោគបានរកឃើញជ័យលាភីចំនួន ៣ ក្រុម ដែលមានសមត្ថភាព និងទេពកោសល្យ យ៉ាងពិតប្រាកដ នាឆ្នាំ២០២២នេះ។ ព្រឹត្តិការណ៍វប្បធម៌នាឱកាសនេះ គឺពិតជាទទួលបានលទ្ធផលគួរជាទីមោទនភាពយ៉ាងក្រៃលែង”។

លោក ឈាង ឆដាភ័ក្ត្រ បានឱ្យដឹងថា មហោស្រពនេះបានរៀបចំឡើងមាន ២វគ្គ។ វគ្គទី១ តម្រូវឱ្យក្រុមល្ខោនបាសាក់ផ្ញើវីដេអូសម្តែងដើម្បីចូលរួមប្រកួតតាមរយៈអនឡាញ។ ក្នុងនោះក្រុមសិល្បករល្ខោនបាសាក់ចំនួន ១០ក្រុមបានដាក់ពាក្យដើម្បីចូលរួមប្រកួត មានដូចជា៖ រាជធានីភ្នំពេញ ១ក្រុម, ខេត្តកណ្តាល ៣ក្រុម, ខេត្តកំពង់ស្ពឺ ១ក្រុម, ខេត្តកំពង់ឆ្នាំង ១ក្រុម, ខេត្តកំពង់ចាម ១ក្រុម, ខេត្តបន្ទាយមានជ័យ ១ក្រុម, ខេត្តត្បូងឃ្មុំ ១ក្រុម, ខេត្តកែប ១ក្រុម។ វគ្គទី២ គឺជាវគ្គជម្រុះយក ៥ ក្រុមដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីមកប្រឡងផ្ទាល់នៅនាយកដ្ឋានសិល្បៈទស្សនីយភាព៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


