វប្បធម៌ ជំនឿ
ក្រសួងធម្មការក្រើនរំលឹករៀបចំបុណ្យមាឃបូជាឱ្យអធិកអធម ប្រកបសុវត្ថិភាព
ក្រសួងធម្មការ និងសាសនា បានក្រើនរំលឹកដល់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត និងគ្រប់វត្តឱ្យរៀបចំពិធីបុណ្យមាឃបូជាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះឱ្យស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងត្រូវអនុវត្តតាមវិធានការសុខាភិបាល និងវិធានការដ្ឋបាលរបស់អាជ្ញាធរដែនដី។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះថា ឆ្នាំនេះពិធីបុណ្យមាឃបូជានឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី៥ ទី៦ ខែកុម្ភៈ ដោយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកជនខ្មែរតែងតែប្រារព្ធធ្វើបុណ្យនេះនៅថ្នាក់ជាតិ និងគ្រប់វត្តទូទាំងប្រទេស ដោយចាត់ទុកជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត និងធ្វើនូវកតញ្ញូកតវេទីដល់ព្រះសាស្តាបរមគ្រូ។

ចំណែករាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរៀបចំកម្មវិធីបុណ្យនេះ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ និងពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តថា សម្រាប់បុណ្យមាឃបូជាឆ្នាំនេះ ក្រសួងបានទូលថ្វាយ-ប្រគេន ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងណែនាំទៅគ្រប់ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវណែនាំគ្រប់វត្ត ឱ្យរៀបចំពិធីបុណ្យមាឃបូជា ឱ្យស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងជ្រើសតាំងវត្តណាមួយក្នុងរាជធានី-ខេត្ត ប្រារព្ធពិធីបុណ្យនេះជាផ្លូវការ។
ក្រសួងបានណែនាំដល់គ្រប់វត្តឱ្យសម្អាតទីធ្លាក្នុងវត្តទាំងមូល និងជាពិសេសកន្លែងសក្ការបូជារបស់ពុទ្ធបរិស័ទ ព្រមទាំងតុបតែងលម្អដោយទង់ជាតិ ទង់ព្រះពុទ្ធសាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរក្នុងពិធីបុណ្យនេះ។ ទន្ទឹមនឹងនេះត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវ សប្បុរសជន ពុទ្ធបរិស័ទប្រជាពលរដ្ឋចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លាដើម្បីជាគុណប្រយោជន៍ដល់ ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងអនុមោទនាយកផល្លានិសង្សរៀងៗខ្លួន។

គួរបញ្ជាក់ថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ហើយប្រទេសដែលកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខកខាន។ ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់ថ្ងៃពេញបូណ៌មីខែមាឃ ជាថ្ងៃប្រជុំចតុរង្គសន្និបាតសម្តែងឱវាទប្បាតិមោក្ខ និងថ្ងៃដែលព្រះពុទ្ធអង្គប្រជុំប្រកាសដាក់កំណត់ព្រះជន្មាយុសង្ខារ៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


