Connect with us

វប្បធម៌ ជំនឿ

ធ្យូងក្នុងក្ដីសុបិន បង្ហាញពីប្រាក់ចំណូល និងជីវិតអាចមានទុក្ខព្រួយខ្លះៗ

បានផុស

នៅ

ឃើញ​ធ្យូង​ក្នុង​សុបិន​បង្ហាញ​ពី​ប្រាក់​ចំណេញ និងលុយកាក់ហូរចូល ហើយ​ក៏​បង្ហាញ​ពី​មនុស្ស​ដែល​អ្នក​គោរព។ ធ្យូងថដែលឆេះនៅក្នុងសុបិន​ សំដៅ​ទៅលើ​​អតីតកាល​ ឬឱកាស​ដែល​ខកខាន។ ធ្យូងដែលឃើញនៅក្នុងសុបិន​ក្នុ​ងរដូវរងា​ គឺជា​សញ្ញា​នៃ​ទ្រព្យសម្បត្តិ។

ប៉ុន្តែយោង​ទៅតាម​ជំនឿ​ខ្លះ​បាន​បញ្ជាក់​ថា ​ធ្យូង​បង្ហាញ​ពី​ការ​លំបាក​និង​ទុក្ខ​ព្រួយ​នានា។ ជា​ពិសេស​វា​សំដៅ​លើ​អំពើ​អាក្រក់​ដែល​អ្នក​ប្រឈម​មុខ​នឹង​ជីវិត ​អាជីវកម្ម​ ហើយ​ប្រាក់​ចំណូល ​នឹង​ថយ​ចុះ​ដោយសារ​តែ​មាន​សត្រូវ​មក​ផ្ចាញ់។

ប្រសិនបើគេងសុបិនឃើញធ្យូងកំពុងឆេះដោយការខ្ចាត់ខ្ចាយផ្កាភ្លើងចេញមក វា​បង្ហាញថា អ្នកនឹងត្រូវ​ទទួល​ទោស​ពីអ្នកមានឥទ្ធិពល។ បើ​ធ្យូង​ស្រាប់តែរលត់ទៅវិញ បង្ហាញថាអ្នកនឹងបាន​មកវិញនូវវត្ថុមួយ​ចំនួន តែនឹងបាត់បង់​នៅពេលក្រោយវិញ។​ បើឃើញធ្យូងឆេះ​ វាបង្ហាញពី​​អបិយជំនឿថាអ្នកនឹងជួបទុក្ខព្រួយ និងបញ្ហា។ បើឃើញធ្យូងតូចៗ នោះបង្ហាញថាទ្រព្យសម្បត្តិរបស់អ្នកនឹងកាន់តែយ៉ាប់យ៉ឺន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃើញធ្យូង​រឹងក្នុងយល់សប្ដិ បង្ហាញពីការងារឬប្រាក់ដែលអ្នកនឹងទទួលបាននាពេលឆាប់ៗនេះ។ ជាពិសេស​ការងារ​បច្ចុប្បន្ន​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​អ្នក ឬ​នាំមក​នូវ​ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ដ៏​ខ្លី​។

ឃើញបាវធ្យូងក្នុងយល់សប្ដិ វា​បង្ហាញ​ថា ​រាល់​បញ្ហា​ដែល​កំពុងមាន​អាច​នឹង​ត្រូវបានដោះស្រាយយ៉ាង​ងាយស្រួល។ ក្តីសុបិន្តនេះ ក៏បាន​បកស្រាយ​ផងដែរ​ថា​ ជា​ការបញ្ចប់ព្រឹត្តិការណ៍មិនស្ងប់ដែលអ្នកកំពុងតែជួបប្រទះនៅ​ក្នុងផ្ទះ ឬឡើងសំណុំរឿងតុលាការនឹងបញ្ចប់​ដោយរលូន។ លើសពីនេះទៀត ក្តីសុបិន្តនេះត្រូវបានបកស្រាយថា ជាការផ្លាស់ប្តូរភ្លាមៗនៃព្រឹត្តិការណ៍ដែលមិនល្អសម្រាប់អ្នក។

ឃើញ​អណ្ដូង​រ៉ែ​ធ្យូង​ក្នុង​យល់សប្ដិ ការឃើញអណ្តូងរ៉ែធ្យូង​នៅក្នុងសុបិន​បង្ហាញថា រាល់​ព្រឹត្តិការណ៍​ដែលអ្នក​គិត ​នឹងមាន​រឿង​អាក្រក់​កើតឡើង​ បង្ក​ឲ្យ​មាន​សេចក្ដីឈឺចាប់យ៉ាង​ខ្លាំង​សម្រាប់​អ្នក និងគ្រួសារ។ យោង​ទៅ​តាម​ការ​បកស្រាយ​មួយ​ផ្សេង​ទៀត ការឃើញអណ្តូងរ៉ែធ្យូងនៅក្នុងសុបិន បង្ហាញ​ថា​អ្នក​នឹង​គ្មាន​ការងារ​ធ្វើ ហើយ​ចាប់ផ្ដើម​រក​ការងារ​ថ្មី ។

ឃើញ​ខ្លួនឯង​ប្រមូល​ធ្យូង​ក្នុង​យល់សប្ដិ ការ​ប្រមូល​ធ្យូង​​នៅ​ក្នុង​ក្តី​សុបិន​បង្ហាញ​ថា ​អ្នក​នឹង​ចាប់ផ្ដើម​ប្រមូលផល​នៃការងារដែលអ្នក​បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ក្ដី​សុបិន​នេះ​ក៏​មានន័យ​ថា អ្នកក៏​ចាប់ផ្ដើម​ការងារ​ថ្មី ឬ​បញ្ចប់​ជីវិត​សិក្សា​ដោយ​ជោគជ័យ​ផង​ដែរ។

ឃើញ​ខ្លួនឯងទុក​ធ្យូង​តាមកន្លែងនៅក្នុងយល់សប្ដិ បង្ហាញអ្នក​ថា​ផ្ទះរបស់អ្នកនឹងរស់នៅសុខស្រួល​ផ្នែកហិរញ្ញវត្ថុ។ ចំណែកមនុស្សដែលមានការលំបាកផ្នែកហិរញ្ញវត្ថុអស់រយៈពេលជាយូរ​ នឹងរកលុយបានច្រើនក្នុងរយៈពេលដ៏ខ្លី ដោយបញ្ចប់បំណុលទាំងអស់របស់ពួកគេ​អស់ជាយូរមក។ ក្ដីសុបិននេះក៏ត្រូវបានបកស្រាយជាទូទៅថា ជាប្រាក់ចំណេញនិងប្រាក់ចំណូលហូឬចូលមកផងដែរ។

ឃើញ​គំនរ​ធ្យូង​ក្នុងយល់សប្ដិ ប្រសិន​ឃើញ​គំនរ​ធ្យូង​ក្នុង​សុបិន សំដៅ​លើ​ភ្ញៀវ​ថ្មី​មកលេង​ផ្ទះ​អ្នក។ ភ្ញៀវនេះនឹងធ្វើឲ្យអ្នកផ្ទះគ្រប់គ្នាញញឹមនិងរីករាយស្វាគមន៍។ វា​អាច​ជា​ដំណឹង​នៃ​ទារក​ ​ឬ​ការ​មក​លេង​ពី​អ្នក​ស្គាល់​ឆ្ងាយ។

ឃើញខ្លួនឯងទិញធ្យូង​ក្នុង​យល់សប្ដិ វា​​សំដៅ​ទៅ​លើ​សន្តិភាព​នៃ​ចិត្ត និងការបញ្ចប់នៃបញ្ហាកន្លងមក។ ប្រសិនបើការបញ្ចប់នៃបញ្ហាដែលអ្នកជួបប្រទះនៅផ្ទះ​ គឺអាស្រ័យលើការសម្រេចនៃព្រឹត្តិការណ៍មួយចំនួន វាមានន័យថាព្រឹត្តិការណ៍ទាំងនេះនឹងកើតឡើងក្នុងរយៈពេលដ៏ខ្លី។ វាអាចជាការសងបំណុល ការប្រមូលបំណុល ឬការវិនិយោគលើសម្ភារៈដូចជាផ្ទះជាដើម៕

គ្រូ ណុប

ចុចអាន៖យល់សប្ដិ ៨ ប្រភេទ ចាស់ៗជឿថា នាំលាភសំណាងឲ្យដល់ជីវិត

ចុចអាន៖យល់សប្ដិឃើញសមុទ្រស្រស់ស្អាត ឬមានរលកធំៗ ជីវិតនៅក្រៅមានបញ្ហា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម