ជំនឿ
ផ្កាយសំណាង៧ទិស នាំឱ្យអ្នកកើតឆ្នាំរកាលាចាកពីភាពលំបាកលំបិនត្រឹមខែកុម្ភៈ
Published
1 month agoon
By
Sonyaមនុស្សដែលកើតក្នុងឆ្នាំ ១៩៦៩ នឹងមានជីវិតធូរស្បើយក្នុងឆ្នាំ ២០២១។ ពួកគេអាចធ្វើការបានស្រួល និងមានពេលច្រើនដើម្បីរួមដំណើរសប្បាយ សុខមាលភាព ជាមួយគ្រួសារនិងមិត្តភក្តិ។ ការស្ទុះស្ទារផ្នែកហិរញ្ញវត្ថុរបស់ពួកគេនឹងបង្ហាញភា្លមៗតាមរយៈការបានរង្វាន់ និងប្រាក់ចំណេញមួយចំនួនពីការវិនិយោគត្រឹមពាក់កណ្តាលខែកុម្ភៈឡើងទៅ អន់មកវិញនៅខែមិថុនាបន្តិចហើយក៏ឡើងវិញជារៀងរហូត។

ទោះបីជាខែមករានិងកុម្ភៈ មាន់ផែនដីមិនទាន់បានឡើងតំណែងឬទទួលបន្ទុកការងារដែលអាចជាទន់ រកប្រាក់ចំណេញបានច្រើនភ្លាមៗតែនេះជាចក្ររាសី ដែលផ្កាយ៧ទិស នាំឱ្យមាន់ផែនដីនៅតែជាឥស្សរជនដ៏មានឥទ្ធិពលនៅកន្លែងរកស៊ីធ្វើការ ពើងទ្រូងឡើងវិញបាន ។ ចូររក្សាភាពសប្បុរសដើម្បីផ្តល់បទពិសោធន៍ដល់អ្នកដទៃហើយថៅកែរបស់ពួកគេពិតជាកោតសរសើរផ្តល់រង្វាន់ជាមួយនឹងប្រាក់ខែខ្ពស់។ ខ្លួនឯងត្រូវជឿជាក់ទាំងស្រុងទៅលើ អំពើល្អ ការអត់ធ្មត់ និងវាចាកភាពក្រអឺតក្រទមទាំងឡាយកាលពីមុន។
យោងទៅតាមសំណាងរបស់មាន់ផែនដី ក្នុងឆ្នាំ ២០២១ មនុស្សដែលកើតក្នុងឆ្នាំ ១៩៦៩ មានសំណាងមិនថា យកលុយទៅវិនិយោគឬទិញភាគហ៊ុន។
ជាក់ស្តែងមានផែនដីទាំងឡាយក្នុងវ័យ៥២ ឆ្នាំនេះ និងផ្តោតអារម្មណ៍ចេញពីការងារទៅគ្រួសារ ព្រោះអាចមានលាភបានកូនប្រសារឬចៅ ។ ពួកគេអាចអភិវឌ្ឍចំណង់ចំណូលចិត្តទូទៅ ទៅជាសាមញ្ញ ចង់តែដើរកំសាន្ត ដូចជានេសាទនិងគូរគំនូរជាជាប្រកួតប្រជែងគ្នា។
បញ្ហាសុខភាពភាគច្រើនគួរចាប់ផ្តើមលេងកីឡា ដើម្បីពង្រឹងសុខភាពឡើងវិញក្រោយពីដំណំគួរសមទាំងកាយនិងចិត្តក្នុងឆ្នាំជូត។
ឆាកជីវិត

មាន់ផែនដីកើតឆ្នាំ ១៩៦៩ជាបុគ្គលដែលមានឆន្ទៈខ្ពស់ អាចប្រកាន់ខ្ជាប់នូវអ្វីដែលពួកគេធ្វើ មិនបោះបង់ចោលដោយងាយឡើយ។ ពួកគេឧស្សាហ៍ព្យាយាម មានសមត្ថភាពនិងមានការប្រកួតប្រជែងខ្លាំង កាចបន្តិច និយាយឌឺដងច្រើន និងក្រអឺតក្រអោង ជាមួយនឹងបុគ្គលិកលក្ខណៈរឹងមាំ។ ក្នុងពេលជាមួយគ្នានេះពួកគេមានការស៊ូទ្រាំដ៏អស្ចារ្យនិងការអត់ធ្មត់ខ្ពស់ មិនងាយរំខានពីសម្តីខាងក្រៅឡើយ។ នៅពេលធ្វើអ្វីៗហើយពួកគេអាចចំណាយពេលច្រើន មិនចុះញ៉ម ឬរារែក ពិសេសលើអ្វីដែលពួកគេចូលចិត្ត។
ទោះជាយ៉ាងណាក៏ដោយ មាន់ផែនដីមានគំនិតមិនពិតរបស់ខ្លួន និងមិនងាយទទួលការល្បួងឡើយង ពួកគេមានទំនុកចិត្តខ្លាំងពេករហូតដល់មិនងាយ ក្នុងការទទួលយកយោបល់របស់អ្នកដទៃហើយជាទូទៅ ពួកគេចូលចិត្តតែការសរសើរប៉ុណ្ណោះ។
អាជីព
មាន់ ផែនដីឆ្នាំ ១៩៦៩ មានអាជីពជាប់លាប់ ក្នុងជីវិតរបស់ពួកគេ។ ពួកគេមានមិត្តច្រើន តាមជ្រោមជ្រែងតែក៏មានអ្នកច្រណែនច្រើនដែរ។ការងារល្អបំផុតនិងដៃគូធ្វើការល្អរបស់មាន់ផែនដីគឺ អ្នកនយោបាយ អ្នកការទូត អ្នកនិយាយជាសាធារណៈ អ្នករចនាសម្លៀកបំពាក់ អ្នកកែសម្ផស្ស អ្នកនាំភ្ញៀវទេសចរណ៍ តារាសម្តែង អ្នកកំប្លែង អ្នកវិទ្យាសាស្ត្រ។ ល។
មនុស្សដែលកើតក្នុងឆ្នាំមាន់ ចូលចិត្តនិយាយច្រើនណាស់ ហើយពួកគេអាចបញ្ចេញសំលេងខាងក្នុងរបេះដូងមកបានយ៉ាងប្រសើរ ដូច្នេះអ្នកនិយាយជាសាធារណៈអ្នកនយោបាយនិងអ្នកការទូតក៏ជាអាជីពសមរម្យផងដែរ
ការងារមិនសមស្របសម្រាប់សត្វមាន់ផែនដី គឺមុខរបរដែលជាមន្ត្រីរាជការមានថានានុក្រម ដោយសារ ពួកគេភាគច្រើនមិនសូវមានគំនិតបញ្ចេញមតិផ្លូវការនៅក្នុងកន្លែងធ្វើការ ឬពូកែតស៊ូមតិឡើយ ណាមួយគេនិយាយច្រើន អាចនាំឱ្យមានការប្រកាន់ទោសអូសដំណើរ។
ដៃគូធ្វើការល្អបំផុត
មាន់និងពស់ឬនាគ ពួកគេអាចគោរពគ្នាទៅវិញទៅមកនិងជួយគ្នាទៅវិញទៅមកហើយមានការរីកចម្រើនយ៉ាងខ្លាំងក្នុងអាជីពអ្វីក្តីរបស់សាមគ្គីភាពពួកគេ ។
ជាមួយស្វានិងជ្រូក ពួកគេទាំងបីនាក់ត្រូវតែធ្វើការជាមួយគ្នាចាំបាច់ទើបទទួលបានជោគជ័យ។ ពួកគេពឹងផ្អែកលើគ្នាហើយមិនអាចបំបែកពីគ្នាបានទេ បើមិនដូច្នេះទេនឹងមានឥទ្ធិពលផ្ទុយ។

ដៃគូការងារមិនល្អហាមដាច់ខាតគឺជាមួយទន្សាយ និងឆ្កែ ព្រោះមាន់ផែនដី មានទស្សនៈខុសគ្នាទាំងស្រុងជាមួយពួកគេ ហើយគ្មានថ្ងៃពួកគេមិនអាចយល់គ្នាបានទេ ដូច្នេះវាពិបាកសម្រាប់ពួកគេក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។
ដំបូន្មានសម្រាប់ការអភិវឌ្ឍន៍អាជីព
អ្នកដែលមានរាសីចក្រជាមាន់ផែនដី ច្រើនមិនសូវចេះអត់ធ្មត់ហើយចង់បញ្ចប់អ្វីៗគ្រប់យ៉ាងឱ្យបានលឿនៗ តាមដែលអាចធ្វើទៅបាន ដែលជាទូទៅធ្វើឱ្យពួកគេធ្វើខុស។ ពួកគេបន្តភាពឥតខ្ចោះក្នុងគ្រប់រឿងទាំងអស់ហើយតែងតែសង្ឃឹមថាអាចបំពេញការងាររបស់ខ្លួនបានល្អបំផុត ប៉ុន្តែផលនៃការខិតខំរបស់ពួកគេជារឿយៗត្រូវបានលួចក្រេឌីតដោយអ្នកដទៃ ដែលនាំឱ្យពួកគេត្អូញត្អែរនិងផ្តល់ឱ្យមេដឹកនាំនូវរឿងច្រើនសម្រាប់ដោះស្រាយ។ ទោះមិនធ្វើការងារតែការរស់នៅជាមួយពួកគេនឹងមានរឿងមិនចេះចប់ទេ តោងតែមានការអត់ធន់ខ្ពស់ទើបអាចមានជីវិតភពប្រសប់ជាមួយមាន់ផែនដីបាន។
ចូររករូបសត្វជ្រូកជាចម្លាក់ស្ពាន់ឬប្រាក់ ឬប្លាទីនពាក់ជាប់ខ្លួន ទម្លាក់ភាពអស្មិមានៈនិងបង្កើតធាតត្រជាក់ត្រជុំផ្លូវចិត្ត។
ទ្រព្យសម្បត្តិ
រកាកើតក្នុងឆ្នាំ ១៩៦៩រមែងមានប្រាក់ចំណូលមិនសូវមានច្រើនទេនៅក្រោមវ័យ៤០ឆ្នាំ ប៉ុន្តែដរាបណាពួកគេឆ្លងកាត់គ្រាលំបាកទាំងនេះបាន អ្វីៗនឹងដំណើរការទៅយ៉ាងរលូន ហើយប្រាក់ឈ្នួលនិងប្រាក់សោធនរបស់ពួកគេនឹងកើនឡើងខ្ពស់ក្រោយវ័យ៥០ឆ្នាំ។ ទន្ទឹមនឹងនេះ កាន់តែចាស់ឡើង ពួកគេដឹងពីរបៀបវិនិយោគត្រឹមត្រូវ និងពូកែសន្សំលុយដែរដូច្នេះពួកគេមានទ្រព្យសម្បត្ដិល្អគួរសមនៅក្នុងពាក់កណ្តាលជីវិតចុងក្រោយ។ ចូររកអង្ករ គ្រប់ប្រភេទមួយកែវថ្លាតាំងលំអរលើតុរកស៊ីឬក្បែរដំណេក ជាហេតុនាំមកនូវលាភសក្ការៈពេញមួយជីវិតរបស់អ្នកឆ្នាំមាន់ផែនដី។
ស្នេហានិងទំនាក់ទំនង
ជោគវាសនានៃក្តីស្រឡាញ់និងទំនាក់ទំនងសម្រាប់មាន់ផែនដីគឺ មួយទល់នឹងមួយនិងរលូនណាស់។ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេមានសុភមង្គល ជួបគូជីវិតល្អចេះជួយទុក្ខធុរៈគ្នាពិតមែន។ ប៉ុន្តែដោយទទួលឥទ្ធិពលពីបរិយាកាសការងារតឹងតែង ពួកគេអាចជួបប្រទះនឹងទំនាស់សម្តីច្រើន។ ពួកគេត្រូវតែប្រកាន់សម្តីសុភាពរាបសារ អត់ធ្មត់ ព្រោះចរិតធម្មជាតិសម្តីក្រអឺឮត ប្រកាន់ញាតិរបស់ពួកគេ មិនត្រឹមតែធ្វើឱ្យខូចខាតដល់អាពាហ៍ពិពាហ៍របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អាជីពនិងទ្រព្យសម្បត្តិផងដែរ
សុខភាព
មាន់ផែនដីមានផ្កាយសុខភាពខ្សោយតាំងពីកំណើតដែលទាមទារឱ្យឱហាត និងត្រូវថែរក្សារាងកាយឱ្យបានល្អ។ ដោយសារតែទំលាប់ញ៉ាំមិនល្អ នេះបន្តិចនោះបន្តិច ងាយស្រួលរងជំងឺក្រពះពោះវៀនឬសន្លាក់ច្អឹង។ ពួកគេគួរតែរក្សារបបអាហារដែលមានសុខភាពល្អ មានវិន័យជាប់លាប់រឿងបរិភោគ គួរបង្ខំទទួលទានផ្លែឈើនិងបន្លែឱ្យបានច្រើននិងចេះធ្វើសមាធិតាំងពីក្មេង៕
គ្រូ ឯម
ចុចអាន៖ មមីកើតឆ្នាំ ១៩៩០ ត្រូវប្រុងប្រយ័ត្នផ្នែកអាជីព នាឆ្នាំ២០២១នេះ
You may like
-
ចង់មានបានដូចគេ អនុវត្តគន្លឹះ ៥ យ៉ាងនេះដើម្បីមានទ្រព្យចាយមិនខ្វះ
-
សកម្មភាពគួរនិងមិនគួរ ពេលកូនៗគេចមិនធ្វើលំហាត់កិច្ចការសាលា
-
សហគ្រិនឆ្នើមទាំង ១០ ដែលបង្កើតសមិទ្ធផលជារបស់ខ្លួនបង្ហាញពិភពលោក
-
ទំនាក់ទំនងស្នេហាមិនកុហកគ្នា នាំមកនូវជីវិតដ៏មានគុណភាព
-
ហេតុអ្វីបានជាគេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?
-
ឱ្យកូនប្រើស្មាតហ្វូនទាំងវ័យក្មេង ប្រាកដណាស់អ្នកកំពុងបំផ្លាញពួកគេ
ចុច Like Facebook កម្ពុជាថ្មី

អភិបាលរាជធានី សម្រេចប្រគល់ថវិកាដល់គោលដៅសុវត្ថិភាពចំនួន៨១នៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវីដ-១៩

ខេត្តបាត់ដំបងទទួលបានវ៉ាក់សាំងកូវីដ១៩ជិត១ម៉ឺនដូស សម្រាប់ចាប់ដល់មន្ត្រីពេទ្យនិងមន្ត្រីនគរបាល

គិតត្រឹមថ្ងៃទី២៥នេះ ខេត្តព្រះសីហនុមានអ្នកឆ្លងកូវីដ៨នាក់ និង យកសំណាកទៅធ្វើតេស្តជាង១៥០០នាក់

អតីតយុទ្ធជនគ្រប់រាជធានីខេត្តបើកនូវរបបសន្តិសុខសង្គមជាលើកទី២តាមធានាគារអេស៊ីលីដា និងកាណាឌីពីថ្ងៃនេះទៅ

ស្ថានទូតខ្មែរ និងសម្ព័ន្ធហិរញ្ញវត្ថុ DGB កូរ៉េ ចុះអនុស្សរណៈយោគយល់ ដើម្បីជំរុញវិនិយោគបន្ថែមនៅកម្ពុជា

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ជីវិតកម្សាន្ដ1 week ago
មួយបទរបស់ ព្រាប សុវត្ថិ រួម តន់ ចន្ទសីម៉ា ផ្ទុះខ្លាំង ដល់ថ្នាក់ ឯកឧត្ដម ខៀវ កាញារីទ្ធ យក មកស៊ែរ ឌឺដងកូនចៅ
-
ព័ត៌មានជាតិ1 week ago
បង្កប់ខ្លួនក្នុងទូកលួចឆ្លងដែនទាំងយប់ពីថៃ ចាប់បានកណ្តាលសមុទ្រខេត្តកោះកុង
-
ព័ត៌មានជាតិ1 week ago
លិខិតពីរច្បាប់បញ្ជាក់បន្ថែមករណីស្លាប់អ្នកគ្រូបង្រៀននៅខេត្តក្រចេះ
-
ជីវិតកម្សាន្ដ1 week ago
កូនក្រមុំវ័យជិត៥០ឆ្នាំ អតីតតារាចម្រៀង ដឹកដៃកូនកំលោះវ័យជាង២០ឆ្នាំចូលរោងការ
-
ព័ត៌មានអន្ដរជាតិ6 days ago
លង់ស្នេហ៍រូបថតលើប្រូហ្វាល់ហ្វេសប៊ុក ចាញ់បោក៦ខែអស់លុយមិនចេះតិច
-
ព័ត៌មានអន្ដរជាតិ6 days ago
ទីបំផុត ចិន ដាច់ចិត្តទម្លាយតួលេខទាហានដែលស្លាប់ ក្នុងការប៉ះទង្គិចជាមួយឥណ្ឌានៅព្រំដែនជម្លោះ
-
ព័ត៌មានអន្ដរជាតិ2 days ago
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ជីវិតកម្សាន្ដ5 days ago
មិនដល់១ឆ្នាំផង ហង្សមាសរបូតតារាចម្រៀងល្បីដល់ទៅ២រូបពីចេញទ្រនំខ្លួន