Connect with us

វប្បធម៌ ជំនឿ

ប្រាក់​ក្នុង​អាំងប៉ាវ​ កុំ​ចេះ​តែ​ឲ្យ​ផ្ដេសផ្ដាស ​ប្រយ័ត្ន​ជួប​រឿងសយពេញ​មួយ​ឆ្នាំ

បានផុស

នៅ

អាំងប៉ាវ​គឺ​ជា​និមិត្តរូប​នៃ​សំណាង​ល្អ​ ភាព​រុងរឿង ​សម្រាប់​អ្នក​ផ្ដល់​និង​អ្នក​ទទួល​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។ យ៉ាងណាមិញ ទាំង​ខ្មែរ​កាត់​ចិន ​និង​ជនជាតិ​ចិន​ជុំវិញ​ពិភពលោក​​ មាន​តំណម​ខ្លាំងណាស់​ ជាមួយ​រឿង​ប្រគល់​អាំងប៉ាវ​ទៅ​ដល់នរណា​ម្នាក់​ គេ​មិនមែន​ចេះ​តែ​ឲ្យ​ឲ្យ​ផ្ដេសផ្ដាស​នោះ​ទេ។

គ្រូណុប នឹងបង្ហាញពី​របៀប​ប្រគល់​អាំងប៉ាវ​ទៅ​សាច់ញាតិ ​ឬ​កូនចៅ​ក្រោម​បង្គាប់ ដើម្បីបានសំណាងល្អទាំងសងខាង ៖

១ ពី​ឪពុកម្ដាយ​ដល់​កូនៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ធម្មតា ​ឪពុកម្ដាយ​ឬ​ជីដូនជីតា​ គួរ​ផ្ដល់​អាំងប៉ាវ​ប្រហែល ២០ ដុល្លារ​ គឺ​គ្រប់គ្រាន់​សម្រាប់​ក្មេងៗ​ អាច​ទិញ​របស់​ក្មេង​លេង​ដោយ​ខ្លួនឯង។ នេះ​ជា​លេខ​ហុងស៊ុយ ​ដែល​ក្រុម​គ្រួសារ​និយម​ផ្ដល់​ឲ្យ​កូនៗតូចៗ ដើម្បីនាំសំណាងល្អដល់សមាជិកក្នុងផ្ទះផងដែរ។

២ មនុស្ស​ពេញវ័យ​រៀបការ​រួច

ការ​ផ្ដល់​អាំងប៉ាវ​ពណ៌​ក្រហម ​គឺ​ជា​ពិធី​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ពេញ​វ័យ​ និងជា​និមិត្តរូបនៃ​ការ​ត្រៀម​ខ្លួន​ចែក​រំលែក​ទ្រព្យសម្បត្តិ​ និង​ពរជ័យ​របស់​អ្នក​ជាមួយ​អ្នកដទៃ។ សម្រាប់​មនុស្ស​ដែល​រៀបការ​រួច​ សូម​ប្រគល់​អាំងប៉ាវ​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​ប្រហែល ១០ ដុល្លារ​ គឺ​សមរម្យ​បំផុត​ និង​ជា​ហុងស៊ុយ​នៃ​លេខ​សំណាង​ល្អ​ថែមទៀត។

៣ កូន​ផ្ដល់​ឲ្យ​ឪពុកម្តាយ

ការ​ផ្ដល់​អាំងប៉ាវ​ដល់​ឪពុកម្ដាយ​ គឺ​ជា​សញ្ញា​នៃ​ការ​គោរព ​និង​ជា​កាយវិការ​ចង្អុលបង្ហាញ ​ដែល​មាន​​យូរ​មក​ហើយ នៃជំនឿក្នុងការគោរព​សាសនា​។ កូនៗ​ផ្ដល់​ឲ្យ​ចាស់ទុំ​ គឺ​ជា​ការ​ឲ្យ​ពរ​ពី​ពួកគាត់ ​មក​ថែម​មួយ​កម្រិត​ទៀត​ ក្នុង​អំឡុងពេល​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​នេះ ផងដែរ ។

ជា​ទូទៅ​ ទឹក​ប្រាក់​ចន្លោះ​ពី ៥០ ដុល្លារ​ទៅ ១០០ ដុល្លារ​ ជា​និមិត្តរូប​នៃ​ពរជ័យ​របស់​ឪពុកម្ដាយ​ចំពោះ​កូនៗ ដែល​ប្រគល់​ឲ្យ​ពួកគាត់។

៤ ពេល​ទៅ​លេង​ក្រុមគ្រួសារនិងមិត្តភក្តិ

ថ្ងៃ​បន្ទាប់ពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ​គឺ​ជា​ដំណើរ​ទៅ​កាន់​ផ្ទះ​របស់​គ្រួសារ​និង​មិត្តភ័ក្ដិ​ ​ដើម្បី​ជូនពរ​ពួកគេ​ឲ្យ​មាន​សំណាង​ល្អ​ជា​រៀង​រហូត។ ក្រៅពី​អាំងប៉ាវ​ដែល​អ្នក​ អាច​យក​មក​ឲ្យ​កូនៗក្នុង​ផ្ទះ ​អ្នក​ក៏​គួរ​តែ​មានអាំងប៉ាវ​មួយ​ប្រភេទ​ទៀត​ ដែល​មាន​តម្លៃ​ប្រហែល ២០ ដុល្លារ​ សម្រាប់​ម្ចាស់ផ្ទះ​ ដែល​បាន​ទៅ​លេង​ ហើយ​ដាក់​នៅ​កណ្ដាល​នៃ​អាហារ​សម្រន់ហូប​រួមគ្នា។

៥ ពី​មេ​ទៅ​កាន់កូន​ចៅ

ជា​ធម្មតា​ជនជាតិ​ចិន ​មាន​ជំនឿ​ខ្លាំង​ណាស់ ​ជាមួយ​នឹង​ការ​ប្រគល់​អាំងប៉ាវ​ដល់អ្នកណា​ម្នាក់​ ជា​ពិសេស​បុគ្គលិក​ ឬ​កូន​ឈ្នួល​ដែល​រស់នៅក្នុងផ្ទះជាមួយ។ នៅ​ពេល​ដែល​ថៅកែ​ផ្ដល់​អាំងប៉ាវ​ដល់​បុគ្គលិក ​ឬ​កូនឈ្នួល​ក្នុង​ផ្ទះ ​ចូរ​កុំ​ភ្លេច​នូវ​គោលការណ៍​ណែនាំ​ទាំងនេះ៖

  • ជ្រើសរើស​អាំងប៉ាវ​ពណ៌​ក្រហម​​ថ្មី​ស្រឡាង ​ហើយ​មិន​ត្រូវ​ដាក់​បញ្ចូល​កាក់​ក្នុង​អាំងប៉ាវ ​និង​ប្រាប់​ពួកគេ​ថា​ ត្រូវ​រង់ចាំ​ដល់​បំបែក​គ្នា​សិន ​ចាំ​បើក​មើល។
  • ចំណែក​ចំនួន​ទឹក​ប្រាក់​នៅ​ក្នុង​អាំងប៉ាវ​ គួរ​ដាក់​ជា​លេខ​គូ ​ដូចជា​លេខ ៨ (សំណាងល្អ) ឬលេខសេស ៩ (គង់វង្ស​យូរ​អង្វែង) លើកលែង​តែ​លេខ ៤ ដោយសារ​តែ​ពាក្យ​នេះ​មានន័យ​ថា​សេចក្ដីស្លាប់៕

គ្រូ ណុប

ចុចអាន៖១២ ចំណុចអំពីបុណ្យចូលឆ្នាំចិន អ្នកប្រហែលមិនធ្លាប់ដឹងឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម