វប្បធម៌ ជំនឿ
ក្នុងក្បួនហុងស៊ុយ តើក្បាលគ្រែគួរបែរមុខទៅទិសណាល្អជាងគេ?
សម្រាប់ប្រជាជនអាស៊ី តែងមានអបិយជំនឿខ្លាំង លើការដាក់វត្ថុណាមួយ ក្នុងទីតាំងដែលមានស្រាប់។ កាលធ្វើបែបនេះគឺដើម្បីនាំលាភសំណាង នាំសិរីសួស្ដី និងលុយកាក់ចូល ប៉ុន្តែបើម្ចាស់ប្រព្រឹត្តិខុស អាចជួបគ្រោះក៏ថាបាន។
ទន្ទឹមនោះ ការដាក់គ្រែបែរទៅទិសនីមួយៗ សុទ្ធតែទាក់ទងនឹងក្បួបហុងស៊ុយ នាំរឿងល្អ សុខភាពល្អ ដល់អ្នកដែលគេងផងដែរ។

ទិសខាងជើង
ទាក់ទងនឹងហុងស៊ុយ ឆ្ពោះទៅទិសខាងជើង គឺជាទិសដៅល្អណាស់។ ដោយសារតែវាជាប៉ូលខាងជើង នៃដែនម៉ាញេទិចរបស់ផែនដី ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ដូចបានរៀបរាប់ខាងលើ វាក៏ជាលទ្ធផលនៃលំហូរលុយកាក់ផងដែរ ជាពិសេសក៏មានសំណាងក្នុងរឿងស្នេហា សម្រាប់បុគ្គលនៅលីវដូចគ្នា។
ទិសខាងកើត
គេនិយាយថា បើអ្នកដាក់ក្បាលគ្រែបែរមុខទៅទិសខាងកើត នឹងជួយឲ្យអ្នកកាន់តែសកម្មក្នុងសកម្មភាពផ្សេងៗ ដូចជាការងារ ការសិក្សាជាដើម។ ដូច្នេះអាចទទួលបានថាមពលពីព្រះអាទិត្យបានគ្រប់គ្រាន់ ជាលទ្ធផលរាងកាយរក្សាភាពស្រស់ស្អាត និងក្មេងជាងវ័យផងដែរ។
ទិសខាងត្បូង
ការបែរក្បាលទៅទិសខាងត្បូង វានឹងមានឥទ្ធិពលផ្ទុយពីការបែរក្បាលទៅទិសខាងជើង ពោលគឺធ្វើឲ្យសុខភាពកាន់តែយ៉ាប់យ៉ឺន លុយកាក់កាន់តែទ្រុឌទ្រោម ស្នេហាកាន់តែគ្មានភាពផ្អែមល្ហែម ។ ត្រូវបានគេហៅថាជារឿងអាក្រប់បំផុត ដែលមិនធ្លាប់មានក្នុងជីវិត។ លើសពីនេះទៅទៀត ដោយសារតែវាស្ថិតនៅក្នុងទិសដៅផ្ទុយនៃលំហូរនៃថាមពលវាលម៉ាញេទិចរបស់ផែនដី។ ដូច្នេះហើយ វាអាចបណ្ដាលឲ្យការគេង ប្រែជាមិនស្រួលក្នុងខ្លួនខ្លាំង។
ទិសខាងលិច
ការបង្វិលក្បាលរបស់អ្នកក្នុងទិសដៅនេះ ជួយឲ្យរាងកាយរបស់អ្នកសម្រាកបានសុខស្រួល ស័ក្ដិសមបំផុតសម្រាប់អ្នកដែលចង់សម្រាកបានល្អ ដើម្បីឲ្យរាងកាយ និងចិត្តបានសម្រាកពីភាពតានតឹង ដែលបានបង្កពេញមួយថ្ងៃ៕
គ្រូ ណុប
ចុចអាន៖នេះមូលហេតុពិត ជប៉ុន មានជំនឿខ្លាំង មិនបែរក្បាលដំណេក ទៅទិសខាងជើងដាច់ខាត
ចុចអាន៖ប្រពៃណីចម្លែក កាត់ប្រដាប់បន្តពូជស្ត្រី ដើម្បីរក្សាព្រហ្មចារី ឲ្យដល់ថ្ងៃរៀបការ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


