វប្បធម៌ ជំនឿ
ខ្លះៗអំពីរូបសំណាកគ្រូ កៃកែវ ដែលប្រជាជនថៃកំពុងផ្អើលគោរពបូជា ភ្លូកទឹកភ្លូកដី
ប៉ុន្មានថ្ងៃមកនេះ ប្រជាជនថៃបានផ្អើលភ្លូកទឹកភ្លូកដីប្រជ្រៀតគ្នាយ៉ាងណែនតាន់តាប់ដើម្បីទៅគោរពបូជារូបសំណាកមួយដែលមានឈ្មោះថា គ្រូ កៃកែវ (Kru Kai Kaew) ។ អ្នកដែលគោរពបូជារូបសំណាកគ្រូ កៃកែវ ភាគច្រើនមានជំនឿថា ព្រលឹងនៃសំណាកនេះនឹងតាមថែរក្សាពួកគេ ព្រមទាំងផ្ដល់នូវអ្វីដែលពួកគេប្រាថ្នាទាំងទ្រព្យសម្បត្តិ ការងារ និងស្នេហាជាដើម។

ផ្ទុយទៅវិញអ្នកគោរពបូជាមួយចំនួននិយាយថា ការប្រាថ្នាសុំសេចក្ដីសុខ សេចក្ដីចម្រើន ឬសម្រេចបំណងប្រាថ្នា មិនមែនជាអ្វីដែលពួកគេជឿនោះទេ ប៉ុន្តែការគោរពបូជាដល់គ្រូ កៃកែវ គឺដើម្បីសុំការលុបលាងអំពើបាបដែលធ្លាប់សាងកន្លងមក។ ពួកគេបានបន្ថែមថា ចំពោះបុគ្គលដែលធ្លាប់សាងអំពើអាក្រក់ ហើយមានម្ចាស់កម្មពៀរតាមចងអាឃាត បើបានទៅបន់ស្រន់ដល់រូបសំណាក នោះវិញ្ញាណនៃគ្រូ កៃកែវ នឹងតាមឃុំគ្រងថែរក្សា។ ប៉ុន្តែជាថ្នូរនឹងការបន់ស្រន់នេះ អ្នកបន់ត្រូវសម្លាប់សត្វចិញ្ចឹមដើម្បីបូជាដល់ព្រះគ្រូ។ យ៉ាងណាមិញ ព័ត៌មាននេះមិនមានប្រភពច្បាស់ការបញ្ជាក់ឡើយ វាត្រឹមជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

ដោយឡែកចំពោះប្រវត្តិនៃរូបសំណាកគ្រូ កៃកែវ ក៏មិនសូវច្បាស់លាស់ប៉ុន្មានដែរ ដោយមានការអះអាងនូវដំណើររឿងរបស់លោកគ្រូរូបនេះជាច្រើនផ្សេងៗគ្នា។ រឿងព្រេងមួយក្នុងចំណោមនោះនិយាយថា ប្រហែលកំលុងទសវត្សរ៍៨-១៣ មានបុរសម្នាក់ពូកែខាងអាគមអូមអាម វិជ្ជាផ្លូវងងឹត និងឱសថសាស្ត្រ ដែលគាត់ឈ្មោះថា កៃកែវ ហើយថែមទាំងចេះវិជ្ជាធ្វើឱ្យជីវិតអមតៈទៀតផង។ ក្រោយមក លោកគ្រូមន្តអាគមរូបនេះ បានបាត់ខ្លួន ហើយក៏គ្មានឯកសារណាបរិយាយអំពីរូបរាង ឬមុខមាត់របស់គាត់ដែរ។

រាប់រយឆ្នាំក្រោយមក គ្រូអាគមម្នាក់ឈ្មោះ Suchart Ratanasuk ទំនងជាសិស្សជំនាន់ក្រោយរបស់គ្រូ កៃកែវ បានចាប់ផ្ដើមគូររូបគ្រូ កៃកែវ ដំបូងគេ ដោយលោកអះអាងថា គ្រូ ខៃកែវ បាននិមិត្តខ្លួនឱ្យគាត់បានឃើញ។ បន្ទាប់មក រូបរាងនិងមុខមាត់របស់គ្រូ កៃកែវ ក៏បានលេចចេញជារូបសំណាកដែលវាមានសម្បុរខ្មៅនិល មានស្លាបនៅក្រោយខ្នង ភ្នែកក្រហម មាត់មានចង្កូម និងក្រចកដៃវែងៗ។
គេនិយាយថា រូបរាងរបស់គាត់មានសភាពដូចទៅនឹងបក្សាមួយប្រភេទនៅក្នុងព្រៃហេមពាន្ត ដូច្នេះហើយទើបគេជឿថាលោកគ្រូរូបនេះ មិនមែនជាមនុស្សពេញលក្ខណៈឡើយ ពោលគឺពាក់កណ្តាលមនុស្ស និងពាក់កណ្តាលទៀតជាបក្សា។

បច្ចុប្បន្នរូបសំណាកគ្រូ កៃកែវ មិនមែនមាននៅតែមួយកន្លែងដូចដែលកំពុងល្បីនោះទេ ពោលមាននៅកន្លែងផ្សេងទៀតជាច្រើន ហើយក៏មានរូបសំណាកតូចៗដែលអាចយកទៅតាំងនៅផ្ទះ កន្លែងរកស៊ី និងការិយាល័យសម្រាប់អ្នកជឿនិងគោរពបូជាផងដែរ។ ការថ្វាយបង្គំឧទ្ទិសដល់គ្រូ កៃកែវ ក៏មិនមែនមាននៅតែក្នុងប្រទេសថៃនោះទេ ដោយរូបសំណាកនេះមានការពេញនិយមផងដែរដូចជាចិន តៃវ៉ាន់ និងហុងកុង ខណៈក្រៅពីប្រជាជនថៃគេហៅរូបសំណាកគ្រូ កៃកែវ ថា ស្ដេចអាសូរ្យកាយ។
មនុស្សជាច្រើនមានជំនឿថាការគោរពបូជាដល់រូបសំណាកគ្រូ កៃកែវ នឹងជួយបញ្ចុះបញ្ចូលដៃគូឱ្យការចរចាផ្សេងៗទទួលបានជោគជ័យ។ ចំណែកអ្នកធ្វើពាណិជ្ជកម្ម នឹងទទួលបានប្រាកចំណេញ ទ្រព្យសម្បត្តិ ហើយគ្រប់ទាំងបំណងប្រាថ្នានឹងបានសម្រេច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Thairath
ចុចអាន៖ ៤ ចំណុច បង្កើនហុងស៊ុយបន្ទប់គេង ទាក់ទាញសំណាង និងថាមពលវិជ្ជមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


