ជីវិតកម្សាន្ដ
មហាជនរិះគន់ Kratae ក្រោយពេលនាងទម្លាយការពិតថាខ្លួនជាសិស្សគ្រូ កៃកែវ
មហាជន ក៏ដូចជាអ្នកគាំទ្រមួយចំនួនរបស់តារាចម្រៀង Kratae Rsiam បានសម្ដែងការខកចិត្ត ព្រមទាំងរិះគន់លើតារាស្រីរូបនេះខ្លាំងៗផងដែរ បន្ទាប់ពីនាងទម្លាយទៅកាន់សាធារណជនថា ខ្លួនជាសិស្សរបស់គ្រូ កៃកែវ អស់ពេលជាច្រើនឆ្នាំមកហើយ។

ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបរួចមកហើយអំពីភាពល្បីល្បាញរបស់រូបសំណាកគ្រូ កៃកែវ ដែលប្រជាជនថៃរាប់សិបនាក់កំពុងនាំគ្នាផ្អើលគោរពបូជាភ្លូកទឹកភ្លូកដី រហូតបង្កនូវការជជែកវែកញែកអស់ជាច្រើនសប្ដាហ៍រវាងអ្នកជឿ និងអ្នកមិនជឿ។

ជាមួយគ្នានេះ ស្រាប់តែលេចមុខតារាចម្រៀងសិចស៊ី និងមានប្រជាប្រិយមួយរូបរបស់ព្រះរាជាណាចក្រថៃគឺកញ្ញា Kratae បានចូលរួមគោរពបូជាដល់គ្រូ កៃកែវ ព្រមទាំងអះអាងថា នាងជាសិស្សរបស់គ្រូរូបនេះអស់ពេល ២០ឆ្នាំមកហើយ ពោលតាំងពីនាងមានអាយុ ១៥ឆ្នាំមកម្ល៉េះ។

ក្រោយបណ្ដាញព័ត៌មានបញ្ចេញវីដេអូ តារាស្រីវ័យ ៣៥ឆ្នាំ នាំគ្រួសារទៅឧទ្ទិសដល់រូបសំណាកគ្រូ កៃកែវ នៅលើបណ្ដាញសង្គម វាបានបង្កឱ្យមានមតិរិះគន់លើរូបនាង ចំពោះអប្បិយជំនឿមួយនេះ ព្រោះពួកគេចាត់ទុកជាជំនឿដ៏ងងឹតងងុល ហើយពួកគេក៏បានសម្ដែងការខកចិត្ត មិនគួរអាយដលពួកគេទៅបន់ស្រន់អ៊ីចឹងសោះ ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ខ្លះៗអំពីរូបសំណាកគ្រូ កៃកែវ ដែលប្រជាជនថៃកំពុងផ្អើលគោរពបូជា ភ្លូកទឹកភ្លូកដី
ចុចអាន៖ ប្រជាជនថៃ ២ ក្រុម សំណូមពរឲ្យផ្លាស់ទីតាំងគ្រូកៃកែវ ដោយសារបង្កភាពភ័យខ្លាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


