Connect with us

សេដ្ឋកិច្ច

​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ជិត ៦០០ ​ជាមួយទុនជាង ​៩,២ ​ប៊ីលានដុល្លារ​

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា​បានអនុម័តគម្រោងវិនិយោគសរុប​ចំនួន ​៥៧៥ គម្រោង ​ជាមួយនឹងទំហំទឹក​ប្រាក់​ជាង ៩,២ ​ប៊ីលានដុល្លារ​នៅក្នុងរយៈពេល ​១០ ខែ ​(មករា-តុលា) ឆ្នាំ ២០២៥ ​មានការកើនឡើង ៦៧% បើ​ធៀប​នឹង​រយៈ​ពេលដូចគ្នានៅក្នុង​ឆ្នាំ ២០២៤ ​ដែលមានគម្រោងវិនិយោគចំនួន​ ៣៤៦ ​គម្រោង ​ក្នុងទំហំទុនវិនិយោគ ​៥,៥ ​ប៊ីលានដុល្លារ។ នេះបើ​យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញ​ផ្សាយ​នៅថ្ងៃទី ០៧ ​ខែវិច្ឆិកា ​ឆ្នាំ ២០២៥។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម ​CDC ​គម្រោងវិនិយោគ​ជិត ៦០០ ​គម្រោង ​អាចបង្កើតការងារបានប្រមាណ ៤០០ ពាន់កន្លែង។ ​សម្រាប់តែក្នុងខែតុលា ​គម្រោងវិនិយោគចំនួន ​២៩ ​គម្រោង ក្នុងទំហំវិនិយោគជាង ១,៤ ​ប៊ីលានដុល្លារ​ ត្រូវបានអនុម័ត ​ដែលអាចបង្កើតការងារបាន ២៥ ​ពាន់កន្លែង។​

​ប្រភពទុនដែលឈានមុខគេទាំង ៥ ​គឺមានប្រទេសចិន ​៥២,៣៨%, ​កម្ពុជា ​៣២,៨៩%, ​សិង្ហបុរី ​៥,៩៧%, ​វៀតណាម ​៤,៤២% ​និង កោះ ​British Virgin ១,៦៩%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម