សេដ្ឋកិច្ច
របរដាក់បាគោ ទោះមិនសូវរកប្រាក់ចំណូលច្រើន តែជួយឱ្យកសិករម្នាក់មានជីវភាពសមរម្យ
លោក យាន សំអាន រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានឱ្យដឹងថា រាល់ថ្ងៃនេះ ប្រជាពលរដ្ឋ នៅតាមភូមិ ក្នុងឃុំ និងនៅឃុំផ្សេងៗ តែងតែយកមេគោមកដាក់បាជារឿយៗ ថ្ងៃខ្លះក៏មានច្រើន ចំណែកថ្ងៃខ្លះទៀតក៏រៀងស្ងាត់ ផងដែរ។

លោកថា ជាធម្មតាក្នុង១ថ្ងៃ មានអ្នកស្រុកបានយកមេគោចំនួនពីរក្បាលមកដាក់បា ហើយប្រសិនបើមេគោនៅឆ្ងាយ ឬពិបាកដឹកទៅមក លោក សំអាន ក៏មានម៉ូតូរម៉កសម្រាប់ដឹកជញ្ជូនផ្ទាល់ ផងដែរ។
លោក យាន សំអាន បានឱ្យដឹងទៀតថា ចំពោះតម្លៃដាក់បាគោម្តងៗវិញ ក្នុង១ក្បាល អាចទទួលបានចាប់ពី ៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល ទៅតាមពូជគោបា និងទៅតាមទីជិត ឬឆ្ងាយរបស់អតិថិជន។

ម្ចាស់គោបារូបនេះ បានបញ្ជាក់ដែរថា ពូជគោបារបស់លោកសុទ្ធតែពូជល្អៗ និងមានតម្លៃថ្លៃ មិនធ្វើឱ្យអ្នកភូមិ ឬអ្នកស្រុកដែលយកមេគោមកដាក់បាអស់សង្ឃឹមឡើយ។ ប្រសិនបើដាក់បាគោអត់បានកូន លោកធានានឹងដាក់ឱ្យម្តងទៀត អាចចាប់២ម្តង ទៅ៣ដង រហូតដាក់បាជាប់។
យ៉ាងណាមិញ លោក ទូល ចិត្តា ជាកសិករចិញ្ចឹមគោ ក្នុងភូមិ ឃុំដដែល បានឱ្យដឹងដែរថា ការចិញ្ចឹមគោសព្វថ្ងៃនេះ បានផ្លាស់ប្តូរពីការចិញ្ចឹមសត្វគោបាយ ឬ ហៅថា គោកណ្តុរក្រឡាត មកជាការចិញ្ចឹមគោដាក់បាវិញម្តង ពីព្រោះគោកាត់ចិញ្ចឹមឆាប់ធំ និងឆាប់លក់បានតម្លៃខ្ពស់ ជាងការចិញ្ចឹមគោប្រភេទពូជផ្សេងៗទៀត។ ការចិញ្ចឹមសត្វគោ គឺជាជម្រើសមួយរបស់ប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗ ដើម្បីបង្កបង្កើនទ្រព្យសម្បត្តិ និងជីវភាពនៅក្នុងគ្រួសារ ផងដែរ។

សម្រាប់ពេលបច្ចុប្បន្ន ចំនួនអ្នកចិញ្ចឹមសត្វគោ ក្របី របស់អ្នកស្រុកចិត្របុរី ខេត្តក្រចេះ ហាក់មានការថយចុះជាងមុន ដោយសារប្រជាពលរដ្ឋភាគច្រើនបានងាកទៅប្រកបការងារកសិកម្ម ដូចជា៖ ធ្វើចម្ការដំឡូងមី ជាហេតុធ្វើឱ្យដីដែលធ្លាប់តែទំនេរទុកចោលនោះ ប្រែក្លាយទៅដោយដំណាំពណ៌បៃតងទៅវិញ ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួននៅតែបន្តចិញ្ចឹមគោ ក្របី ទៅតាមទំនៀមទម្លាប់ពីបុរាណជាធម្មតា ខណៈក្រៅពីរបរធ្វើស្រែចម្ការ និងរបររកស៊ីផ្សេងៗ គឺមានតែចិញ្ចឹមគោ និងក្របីនេះហើយ ដែលអាចចាត់ទុកជាមុខរបរបន្ទាប់បន្សំរបស់កសិកររស់នៅតាមជនបទ៕

អត្ថបទ ៖ ប្រុញ វិធិន
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


