ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីគ្រោងអភិវឌ្ឍថាមពលនុយក្លេអ៊ែរ
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Fadillah Yusof បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីនឹងសិក្សាពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរជាជំហានៗ ដោយផ្អែកលើការសិក្សាវិទ្យាសាស្ត្រ ដើម្បីឆ្ពោះទៅរកការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរនៅក្នុងល្បាយថាមពល។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Bernama TV។

លោក Fadillah ដែលជារដ្ឋមន្ត្រីក្រសួងអន្តរកាលថាមពល និងការផ្លាស់ប្តូរទឹក (PETRA) ផងដែរនោះ បាននិយាយថា គំនិតផ្តួចផ្តើមថាមពលនុយក្លេអ៊ែរ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាឡេស៊ី ក្នុងការពង្រឹងសន្តិសុខថាមពល ដែលមានតម្លៃសមរម្យ និងសម្រេចបាននូវការបំភាយឧស្ម័នកាបូនសុទ្ធសូន្យនៅឆ្នាំ ២០៥០។
លោករដ្ឋមន្រ្តីដដែលថ្លែងនៅពេលធ្វើជាអធិបតីក្នុងសន្និសីទអន្តរជាតិស្តីពីថាមពលនុយក្លេអ៊ែរ (ICNE 2025) នៅថ្ងៃទី ១១ ខែវិច្ឆិកាថា ការសិក្សាពីថាមពលនុយក្លេអ៊ែរ មិនមែនជាការផ្លាស់ប្តូរភ្លាមៗនោះទេ ប៉ុន្តែជាដំណើរការដែលមានមូលដ្ឋានលើវិទ្យាសាស្ត្រជាដំណាក់កាលៗដោយប្រុងប្រយ័ត្ន ដើម្បីធ្វើពិពិធកម្មល្បាយថាមពល និងពង្រឹងសន្តិសុខថាមពល។
តាមរយៈនេះ លោកថា ម៉ាឡេស៊ីនឹងប្រកាន់គោលការណ៍សំខាន់ៗចំនួន ៣ គឺ សុវត្ថិភាព តម្លាភាព និងនិរន្តរភាព ជាមួយនឹងការសម្រេចចិត្តដែលធ្វើឡើងដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ ការចូលរួមពីសាធារណជន និងការអនុវត្តល្អបំផុតតាមស្ដង់ដារអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១៩ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


