ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីទទួលសិទ្ធិអភិវឌ្ឍវាលឧស្ម័នដ៏ធំនៅតួកមេនីស្ថាន ដើម្បីពង្រឹងសន្តិសុខថាមពល
ក្រុមហ៊ុនថាមពលជាតិម៉ាឡេស៊ី PETRONAS ទទួលបានសិទ្ធិអភិវឌ្ឍ និងគ្រោងចាប់ផ្តើមការងាររុករក និងខួងយកឧស្ម័ននៅវាលឧស្ម័នដ៏ធំមួយក្នុងប្រទេសតួកមេនីស្ថាននៅខែធ្នូ ឆ្នាំនេះ ដែលជាផ្នែកមួយនៃផែនការពង្រឹងសន្តិសុខថាមពល និងធានាប្រភពផ្គត់ផ្គង់ឧស្ម័នរយៈពេលវែងរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star កាលពីថ្ងៃអង្គារ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា តួកមេនីស្ថានបានផ្តល់សិទ្ធិឱ្យ PETRONAS គ្រប់គ្រង និងអភិវឌ្ឍវាលឧស្ម័នដ៏ធំបំផុតមួយរបស់ពិភពលោក។ លោកថ្លែងយ៉ាងដូច្នេះថា៖ «នេះជាដំណឹងដ៏ល្អសម្រាប់ម៉ាឡេស៊ី ជាពិសេសសម្រាប់ PETRONAS ព្រោះយើងទទួលបានសិទ្ធិគ្រប់គ្រងវាលឧស្ម័នដ៏ធំបំផុតមួយរបស់ពិភពលោក»។
លោកបានបន្ថែមថា ការងាររុករក និងខួងយកឧស្ម័ននៅប្លុកលេខ ៩ និងលេខ ១០ នឹងចាប់ផ្តើមនៅខែធ្នូខាងមុខ ដែលជាល្បឿនលឿនជាងគម្រោងថាមពលភាគច្រើន ព្រោះជាធម្មតាត្រូវចំណាយពេលពី ១ ឆ្នាំកន្លះ ទៅ ២ ឆ្នាំ មុនពេលអាចចាប់ផ្តើមប្រតិបត្តិការបាន។
បើតាមលោក អាន់វ៉ា ការវិនិយោគនេះនឹងជួយឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមួយដែលមានធនធានឧស្ម័នធំជាងគេលើពិភពលោក និងជួយពង្រឹងសន្តិសុខថាមពលរបស់ប្រទេស តាមរយៈការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល។
លោកក៏បានឱ្យដឹងដែរថា ម៉ាឡេស៊ីបានបញ្ចប់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី សម្រាប់ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតរយៈពេលវែង ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល។
កាលពីខែមិថុនា ក្រុមហ៊ុន PETRONAS Carigali (Turkmenistan) Sdn. Bhd. បានចុះកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនថាមពលរដ្ឋ Turkmennebit និង Hazarnebit ដើម្បីពង្រីកសកម្មភាពរុករក និងផលិតប្រេង និងឧស្ម័ននៅសមុទ្រ កាស្ពែន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកអាជីវកម្មថាមពលរបស់ម៉ាឡេស៊ីនៅអាស៊ីកណ្ដាល៕
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


