Connect with us

សេដ្ឋកិច្ច

ADB ​អនុម័ត​ប្រាក់កម្ចី ៥០ លានដុល្លារ ​ដើម្បី​ពង្រឹង​វិស័យហិរញ្ញ​វត្ថុរកម្ពុជា​

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ប្រាក់កម្ចីចំនួន ​៥០ លានដុល្លារ ដើម្បីពង្រឹង​វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពនេះ មានគោលបំណងលើក​កម្ពស់​សមត្ថភាព ស្ថិរភាព និង ការអនុវត្តប្រតិបត្តិការរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។

​លោក Anthony Gill ​នាយកស្តីទីរបស់ ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ដំណើរ​របស់​កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ន និងនិរន្តរភាព បានចាក់ឫសក្នុងចក្ខុវិស័យរបស់​ប្រទេស ដើម្បីក្លាយជាប្រទេសដែល​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស​ដែល​មានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុង​ការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេស កសាង​មូល​ដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងជំរុញសក្តានុពលវិស័យ​ឯកជន»។

​តាមរយៈការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយថាមពល និងបរិយាបន្ន ADB មានគោល​បំណង​ផ្តល់អំណាចដល់​ស្ថានប័នអាជីវកម្ម ទាក់ទាញការវិនិយោគ និងធានាថា​វិបុលភាព​គ្រប​ដណ្តប់គ្រប់ជ្រុងនានាក្នុងសង្គម។​

​ខណៈវិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការអភិវឌ្ឍបន្ថែម​គឺចាំបាច់ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេស។

បញ្ហាប្រឈមដូចជា សកម្មភាពទីផ្សារ​មិន​ទាន់ខ្លាំងក្លា ការទទួលបានសេវានៅមានកម្រិត និងចន្លោះប្រហោងក្នុងការការពារអ្នកវិនិយោគ នៅតែមាន ទន្ទឹមនឹងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមិនទាន់បានអភិវឌ្ឍពេញលេញ ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ​ទាប និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលមិនទាន់គ្រប់គ្រាន់។ លើសពីនេះ អវត្ដមាននៃ​ក្របខ័ណ្ឌ​និរន្តរភាពរួម រារាំងវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអាកាសធាតុ​ និងហិរញ្ញវត្ថុប្រកប​ដោយ​បរិយាបន្ន។

ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះ ផ្តោតលើការពង្រឹងបរិយាកាសបទប្បញ្ញត្តិ ស្ថិរភាព​ហិរញ្ញវត្ថុ សកម្មភាពទីផ្សារ និងការការពារអ្នកប្រើប្រាស់ ជាមួយនឹងការបង្កើតផែន​ការ​យុទ្ធសាស្រ្តសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ទ្រព្យឌីជីថល និងរូបិយប័ណ្ណ​គ្រីបតូ និងការផ្តល់ហិរញ្ញប្បទានទៅវិញទៅមកតាមវិស័យ។

​ការអនុវត្តយុទ្ធសាស្ត្រអប់រំផ្នែកហិរញ្ញវត្ថុ នឹងជួយបង្កើតបរិយាកាស អំណោយផលសម្រាប់​ហិរញ្ញវត្ថុ​ដែលមានបរិយាបន្ន និងគាំទ្រដោយបច្ចេកវិទ្យា។ ដើម្បីបង្កើនក្របខ័ណ្ឌនិរន្តរភាពនៅទូទាំង​វិស័យ​ហិរញ្ញវត្ថុ ការបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ការចេញគោលការណ៍ណែនាំសម្រាប់ការចែក​រំលែក​ព័ត៌មានអំពីនិរន្តរភាពសាជីវកម្ម និងការបង្កើតយន្តការសម្រាប់ការចេញសញ្ញាបណ្ណនិរន្តរភាពសម្រាបវិស័យសាធារណៈក៏គោលដៅនៃការវិនិយោគលើកម្មវិធីនេះដែរ។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូ​របស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ​ប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋា​រចនាសម្ព័ន្ធប្រកបដោយគុណភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម