សេដ្ឋកិច្ច
អាកាសចរណ៍ស៊ីវិល ដើរតួនាទីសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ច និងទេសចរណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា អាកាសចរណ៍ស៊ីវិល ដើរតួនាទីសំខាន់ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើននៅកម្ពុជា។

សារលិខិតរបស់សម្ដេច ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៥ បានលើកឡើងថា វិស័យអាកាសចរណ៍ស៊ីវិល មិនត្រឹមតែចូលរួមលើកកម្ពស់ សុវត្ថិភាព សន្តិសុខជនរួមជាតិប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកកម្ពស់វិស័យទេសចរណ៍ដែលជាវិស័យគន្លឹះសំខាន់មួយនៃ សេដ្ឋកិច្ចជាតិ តាមរយៈការកែលម្អសេវាកម្មអាកាសចរណ៍ និងការសាងសង់អាកាសយានដ្ឋានទំនើបៗ បានធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដោយជួយបង្កើន ចំណូលជាតិ បង្កើតការងារ និងឱកាសអាជីវកម្មថ្មីៗ។
លើសពីនេះទៅទៀត វិស័យអាកាសចរណ៍ស៊ីវិលក៏ជួយលើកស្ទួយការរីកចម្រើនសង្គម និងវប្បធម៌ តាមរយៈការតភ្ជាប់ការហោះហើរតាមផ្លូវអាកាសកាន់តែច្រើន និងជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ ការទាក់ទងជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក។
សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងសារចូលរួមជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ក្នុងការប្រារព្ធទិវាអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៅថ្ងៃទី ០៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីជួយបង្កើត និងពង្រឹងការយល់ដឹងនៅម្ពុជា និងទូទាំងពិភពលោក អំពីសារៈសំខាន់នៃអាកាសចរណ៍ស៊ីវិល ក្នុងការចូលរួមជំរុញ សេដ្ឋកិច្ច ទេសចរណ៍ សង្គម និងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

វិស័យអាកាសចរណ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលំហូរអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដើម្បីចូលរួមចំណែកអភិវឌ្ឍទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គមកាន់តែច្រើន ក៏ដូចជា ការចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ ក្រោមយន្តការនៃការធ្វើសេរីភាវូបនីយកម្មនៃការដឹកជញ្ជូនតាមផ្លូវ អាកាសទ្វេភាគី និងពហុភាគីអាស៊ាន។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងរៀបចំទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា លើកទី១ នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឱ្យដឹងថា ទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា លើកទី១ នឹងមានការរៀបចំពិធីអបអរសារទររួមមាន៖
ទី១៖ កម្មវិធី រត់ប្រណាំងលើផ្លូវយន្តហោះ (Runway Fun Run 5km) ទីតាំង៖ ផ្លូវយន្តហោះ នៃអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលវេលា៖ ចាប់ពីម៉ោង ០៥៖៣០ ព្រឹក ដល់ម៉ោង ៧៖៣០ព្រឹក។
ទី២៖ កម្មវិធីពិព័រណ៍ទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា ទីតាំងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (VIP Terminal) ពេលវេលា៖ ចាប់ពីម៉ោង១០៖៣០ព្រឹក ដល់ម៉ោង០៩៖០០យប់។
សកម្មភាព តាំងពិព័រណ៍បង្ហាញផលិតផលសេវាកម្មអាកាសចរណ៍, ទស្សនាការដាក់តាំងយន្តហោះ ធន់តូច និងការបង្ហោះដ្រូន, ម្ហូបអាហារផលិតផលខ្មែរ (ផ្គត់ផ្គង់តាមអាកាសយានដ្ឋាន និងអាកាសយាន), ការប្រគុំតន្ត្រី និងការផ្តល់ជូនកាដូអនុស្សាវរីយ៍ជាច្រើន ពីក្រុមហ៊ុនអាកាសចរណ៍នានា។
គិតរហូតមកដល់ពេលនេះ កម្ពុជា មានក្រុមហ៊ុនអាកាសចរក្នុងស្រុក និងបរទេសចំនួន៣៥ ក្រុមហ៊ុន កំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៦ ប្រទេស និង ៣៩ ទីក្រុង ក្នុងនោះបានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់ អាស៊ាន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន។
យោងតាមអាកាសចរស៊ីវិលនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កម្ពុជាទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ៥,៧ លាននាក់ កើនឡើង១៤% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានចំនួន ៥ លាននាក់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


