Connect with us

សេដ្ឋកិច្ច

ចម្ការទឹកដោះគោលឿងនៅបាត់ដំបង ក្លាយជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ

បានផុស

នៅ

ចម្ការទឹកដោះគោលឿង របស់លោក វឿន ចំណាប់ បច្ចុប្បន្នបានក្លាយទៅជាកន្លែងកម្សាន្តមួយនាពេលថ្ងៃចុងសប្ដាហ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ខណៈចម្ការមានសក្ដានុពលទាំងផ្លែឈើ និងទេសភាពដ៏ស្រស់ត្រកាល។

ចម្ការរបស់កសិកររូបនេះ ក៏បានប្រែក្លាយទៅជាគោលដៅទេសចរមួយផ្នែកតូច ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វឿន ចំណាប់ ជាម្ចាស់ចម្ការតាចំណាប់ ស្ថិតនៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្ប​ន្ននេះ ចម្ការទឹកដោះគោលឿងរបស់លោក​ ក្រៅពីការលក់ទិន្នផលផ្លែឈើ ចម្ការរបស់លោកក៏បានជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់មកទស្សនាកម្សាន្ត នាពេលចុងសប្ដាហ៍ ផងដែរ។

លោក ចំណាប់ បន្តថា មូលហេតុដែលចម្ការទឹកដោះគោលឿងអាចទាក់ទាញភ្ញៀវទេសចរបាន នេះក៏ព្រោះតែទេសភាពនៅតាមចម្ការនៅលើភ្នំមានភាពស្រស់ត្រកាលគួរឱ្យចង់គយគន់ ពិសេសនៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច។

ម្ចាស់ចម្ការរូបនេះ បានឱ្យដឹងទៀតថា ចំពោះផ្លែទឹកដោះគោលឿង បច្ចុប្បន្ននៅតែអាចលក់បានតម្លៃល្អ និងមានទីផ្សារខ្ពស់ មិនថាតែអតិថិជនដែលកមកទិញដល់ចម្ការផ្ទាល់ ក្រៅពីនេះក៏មានខាងផ្សារទំនើបជាច្រើនតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ក៏កំពុងមានតម្រូវការទឹកដោះគោលឿងនេះយកទៅលក់បន្ត ផងដែរ។

លោក វឿន ចំណាប់ បានបញ្ជាក់ដែរថា ក្រៅពីរសជាតិផ្អែមឆ្ងាញ់ ផ្លែទឹកដោះគោលឿង ក៏មានផ្ទុកនូវវីតាមីនធំៗចំនួន ៤ ផងដែរ ក្នុងនោះមាន៖ ជាតិកាល់ស្យូម ផូស្វ័រ ពិសេសទៀតនោះគឺមានវីតាមីនA និងវីតាមីនC ដែលល្អខ្លាំងសម្រាប់អ្នកទទួលទានប្រភេទផ្លែទឹកដោគោលឿងនេះ។

យ៉ាងណាមិញ ចំពោះទីផ្សារវិញផ្លែទឹកដោះគោលឿងរបស់ចម្ការលោក វឿន​​ ចំណាប់ អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ៤ដុល្លារ ទៅ៥ដុល្លារ ក្នុង១គីឡូក្រាម ផងដែរ។

គួរឱ្យដឹងថា ចម្ការទឹកដោះគោលឿងរបស់លោក វឿន ចំណាប់ មានដើមទឹកដោះគោលឿងដែលអាចប្រមូលផលបានចំនួន ១ ៤០០ដើម នៃផ្ទៃដីសរុបជិត ៣០ហិកតា៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម