ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិស្ទុះឡើងវិញ ជុំវិញភាពតានតឹងភូមិសាស្រ្តនយោបាយ
តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញនៅសប្ដាហ៍នេះ ជុំវិញភាពតានតឹងភូមិសាស្រ្តនយោបាយ ដែលអាចរំខានការផ្គត់ផ្គង់ប្រេង ទោះបីជាកំណើនតម្លៃនៅមានកំណត់ក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៥៣ សេន ឬ ០,៨% ដល់ ៦៣,៨៧ ដុល្លារ/បារ៉ែល នៅពេលបិទការជួញដូរនៅថ្ងៃចន្ទ។ ដោយឡែកតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) ឯណោះវិញ បានកើនឡើង ៣៨ សេន ឬ ០,៦% ដល់ ៥៩,៥០ ដុល្លារ/បារ៉ែល។
នេះគឺជាតម្លៃបិទខ្ពស់បំផុតសម្រាប់ប្រេងម៉ាក Brent រាប់តាំងពីថ្ងៃទី ១៨ វិច្ឆិកា និងសម្រាប់ WTI ចាប់តាំងពីថ្ងៃទី ៥ ធ្នូ។
តម្លៃប្រេងទាំង២ បានបន្តកើនឡើងបន្ថែមទៀត សម្រាប់ការជួញដូរនៅថ្ងៃអង្គារនេះ។ តម្លៃប្រេង WTI កើនឡើង ៣៥ សេន ដល់ ៥៩,៧១ ដុល្លារ/បារ៉ែល និង Brent កើនឡើង ៣៥ សេន ដល់ ៦៤,១០ ដុល្លារ/បារ៉ែល។
អ្នកវិភាគទីផ្សារបានគូសភ្ជាប់កំណើននេះ ទៅនឹងភាពតានតឹងភូមិសាស្រ្តនយោបាយ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាប្រឆាំងអ៊ីរ៉ង់ ក្រោយអាជ្ញាធរអ៊ីរ៉ង់បង្រ្កាបលើក្រុមបាតុករដែលតវ៉ាលើបញ្ហាសេដ្ឋកិច្ច ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០០ នាក់ គិតត្រឹមថ្ងៃចន្ទ។
អ៊ីរ៉ង់ដែលជាសមាជិក OPEC (អង្គការនៃប្រទេសនាំចេញប្រេងកាត) បានរងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចជាយូរឆ្នាំមកហើយ ដែលធ្វើឱ្យប្រទេសនេះពិបាកនាំចេញទៅទីផ្សារសកល។ យ៉ាងណាមិញ ប្រទេសនេះនៅតែដើរតួនាទីសំខាន់ក្នុងការផ្គត់ផ្កង់ តាមរយៈទំនាក់ទំនងពាណិជ្ជកម្មប្រទេសសំខាន់ៗ រួមទាំងចិន ដែលជាអតិថិជនសំខាន់មួយសម្រាប់ប្រេងរបស់អ៊ីរ៉ង់។
ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ដែលជាប្រទេសផ្គត់ផ្គង់ប្រេងសំខាន់ ក៏រួមចំណែកដល់កំណើនតម្លៃផងដែរ។
ទោះបីជាយ៉ាងនេះក្ដី កំណើនតម្លៃប្រេងនៅតែមានកម្រិត ដោយគេរំពឹងថា វ៉េណេស៊ុយអេឡា នឹងបើកការផ្គត់ផ្គង់ជាថ្មី ក្រោយរអាក់រអួលជុំវិញការចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរូ របស់សហរដ្ឋអាមេរិក។ លោក ត្រាំ បានប្រកាសគ្រប់គ្រងប្រេងរបស់វ៉េណេស៊ុយអេឡា ហើយអះអាងថា ប្រទេសនេះព្រមព្រៀងផ្គត់ផ្គង់ប្រេង ៥០ លានបារ៉ែល ឱ្យអាមេរិក។
នៅខណៈនេះ វិនិយោគិននៅបន្តឃ្លាំមើលគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក ក៏ដូចជា បញ្ហាផ្គត់ផ្គង់លើសតម្រូវដែលកំពុងកើនឡើង ចំពេលតម្រូវការសកលខ្សោយ ជុំវិញភាពស្រពេចស្រពិលសេដ្ឋកិច្ច៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


