ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនឡើង ជុំវិញភាពវិជ្ជមាននៃទិន្នន័យសេដ្ឋកិច្ចចិន
តម្លៃប្រេងអន្តរជាតិ បានកើនឡើងបន្តិចសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃអង្គារនេះ ក្រោយទិន្នន័យសេដ្ឋកិច្ចចិនបង្ហាញពីដំណើរការល្អជាងការរំពឹងទុក ខណៈវិនិយោគិនបន្តឃ្លាំមើលស្ថានការណ៍ពាក់ព័ន្ធបញ្ហាហ្រ្គីនឡែន ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើបណ្ដាប្រទេសនៅអឺរ៉ុបធំៗមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១៩ សេន ឬ ០,៣% ដល់ ៦៤,១៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ៩ ព្រឹក នៅទីក្រុងហុងកុង។ ដោយឡែកតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ២៥ សេន ឬ ០,៤% ពីតម្លៃបិទនៅថ្ងៃសុក្រសប្ដាហ៍មុន ដល់ ៥៩,៦៩ ដុល្លារ/បារ៉ែល។ WTI មិនបានជួញដូរនៅថ្ងៃចន្ទ (១៩ មករា) ទេ ដោយសារតែចំថ្ងៃឈប់សម្រាកនៅអាមេរិក។
អ្នកជំនាញគូសភ្ជាប់កំណើនតម្លៃប្រេង ទៅនឹងភាពវិជ្ជមាននៃសេដ្ឋកិច្ចចិន ដែលជះឥទ្ធិពលលើតម្រូវការប្រេងសកល។ យោងតាមទិន្នន័យដែលចេញផ្សាយនៅថ្ងៃចន្ទ សេដ្ឋកិច្ចរបស់ចិនបានកើនឡើង ៥,០% កាលពីឆ្នាំមុន ដែលត្រូវតាមគោលដៅរបស់រដ្ឋាភិបាលចិន។
ទិន្នន័យរបស់រដ្ឋាភិបាលចិនបានបង្ហាញផងដែរថា ទិន្នផលរោងចក្រចម្រាញ់ប្រេងរបស់ចិនក្នុងឆ្នាំ ២០២៥ បានកើនឡើង ៤,១% បើធៀបនឹងឆ្នាំមុន ខណៈទិន្នផលប្រេងឆៅបានកើនឡើង ១,៥%។ ទាំង២ សុទ្ធតែស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តចិន។
ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្លៃប្រេងក៏នៅតែមានកំណត់ ដោយសារតែការផ្ទុះឡើងជាថ្មីនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-សហភាពអឺរ៉ុប (EU) ក្រោមការគំរាមដាក់ពន្ធរបស់ ត្រាំ ហើយប្លុក EU ប្ដេជ្ញាវាយបក។ លោក ត្រាំ បានប្រកាសថា លោកនឹងដាក់ពន្ធបន្ថែម ១០% ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ លើទំនិញនាំចូលដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងអង់គ្លេស និងឡើងដល់ ២៥% នៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើអាមេរិកមិនទទួលបានការអនុញ្ញាតឱ្យទិញកោះហ្រ្គីនឡែន ដែលអន្តរជាតិទទួលស្គាល់ថាជាដែនដីរបស់ដាណឺម៉ាក។ បណ្ដាប្រទេសនៅអឺរ៉ុបប្រឆាំងនឹងផែនការរបស់លោក ត្រាំ យ៉ាងដាច់អហង្ការ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


