ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង១% នៅព្រឹកថ្ងៃពុធនេះ
តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះជាង ១% សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃពុធនេះ ចំពេលដែលស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកកើនឡើង ដោយស៊ីសងគ្នាទៅនឹងកង្វល់ផ្គត់ផ្គង់ ជុំវិញការបិទជាបណ្ដោះអាសន្ននៅអណ្តូងប្រេងធំៗ២កន្លែងនៅក្នុងប្រទេសកាហ្សាក់ស្ថាន និងភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ ដែលទាក់ទងនឹងការគំរាមកំហែងពន្ធគយរបស់សហរដ្ឋអាមេរិកលើកោះហ្គ្រីនឡែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៧៩ សេន ឬ ១,២២% មកនៅត្រឹម ៦៤,១៣ ដុល្លារ/បារ៉ែល នៅម៉ោងប្រហែល ១០ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៦៤ សេន ឬ ១,០៦% មកត្រឹម ៥៩,៧២ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានកើនឡើងជិត ១ ដុល្លារ ឬខ្ពស់ជាង ១,៥% ពេលបិទការជួញដូរនៅថ្ងៃអង្គារ ក្រោយប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសផ្គត់ផ្គង់ប្រេងសំខាន់ ផ្អាកផលិតកម្មនៅវាលប្រេង Tengiz និង Korolev កាលពីថ្ងៃអាទិត្យ ដោយសារតែបញ្ហាចែកចាយថាមពល។ ទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំនៅចិន ក៏រួមចំណែកដល់កំណើនតម្លៃប្រេងនៅរយៈពេលប៉ុន្មានថ្ងៃមុនៗផងដែរ។
យ៉ាងណាមិញ តម្លៃប្រេងបានធ្លាក់ចុះខ្សោយមកវិញ បន្ទាប់ពីទិន្នន័យប្រេងក្នុងស្តុករបស់អាមេរិកបង្ហាញពីកំណើនកាលពីសប្ដាហ៍មុន ដោយស៊ីសងគ្នាទៅនឹងកង្វល់ពាក់ព័ន្ធនឹងការរំខានផ្នែកផ្គត់ផ្គង់។ បញ្ហាភូមិសាស្រ្តនយោបាយជុំវិញកោះហ្រ្គីនឡែន ក៏រួមចំណែកដល់ការធ្លាក់ចុះផងដែរ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសនៅអឺរ៉ុបសំខាន់ៗ ដែលបញ្ហានេះ បង្កើនភាពស្រពេចស្រពិលសេដ្ឋកិច្ច និងប៉ះពាល់ដល់តម្រូវការប្រេង៕
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


