Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍​​ Cambodia Airway ​តភ្ជាប់ជើងហោះហើរពីក្រុង​ព្រះសីហនុ-ឆឹងទូ

បានផុស

នៅ

ក្រុមហ៊ុន​អាកាសចរណ៍​ Cambodia Airway ​បានបើកជើងហោះហើរត្រង់ជាផ្លូវការ​ពីទីក្រុងកំពង់​សោម ​ទៅទីក្រុង​ឆឹងទូ (Chendu) ​ចាប់ពីថ្ងៃទី ២១ ​ខែមករា ​ឆ្នាំ ២០២៦ ​ដែលមាន ៣ ​ជើង ​ក្នុង​មួយ​សប្ដាហ៍ ​គឺថ្ងៃពុធ ​សុក្រ ​និង​ថ្ងៃអាទិត្យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិតត្រឹមពាក់កណ្ដាលខែមករា ​ឆ្នាំ ២០២៦ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបាន​ជើង​ហោះ​ហើរ ​៥៤ ជើង ក្នុងមួយសប្ដាហ៍ (ទ្វេទិស)។

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) មានប្រសាសន៍ថា ការតភ្ជាប់ជើង​ហោះហើរពីកម្ពុជាទៅទីក្រុងឆឹងទូ ​ប្រទេសចិន ​មានគុណតម្លៃមហាសាល​សម្រាប់​វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើការតភ្ជាប់ជាអចិន្ត្រៃយ៍ ​ប៉ុន្តែសួរថាតើការតភ្ជាប់ជើងហោះហើរនេះ ​ជាបណ្ដោះអាសន្ន​ ឬយ៉ាង​ណា ខណៈរាជរដ្ឋាភិបាលកំពុងបង្ក្រាបទៅលើក្រុមល្បែងឧក្រិដ្ឋកម្មអនឡាញខុសច្បាប់ ដោយសារមានបុគ្គលិក​មកពីចិន​ច្រើន​ដែលកំពុងសម្រុកទៅចិនវិញ។

​យោង​តាម​​អាកាសចរណ៍​ស៊ីវិល​ នៅ​ក្នុងឆ្នាំ ២០២៥ ​កម្ពុជាទទួលបាន​ជើង​ហោះហើរចេញ-ចូល (ទ្វេទិស) ​ចំនួន ​៦៤ ៨២១ ជើង កើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៤, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ​ចំនួន ៦ ៩៨៨ ២៥៩ នាក់ កើន ១២% និង​ទំនិញតាមផ្លូវអាកាសមានចំនួន ​៩៣ ៨៨៩ តោន ​កើន ២១%៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម