ព័ត៌មានអន្ដរជាតិ
ថៃ៖ ពាណិជ្ជកម្មព្រំដែនធ្លាក់ចុះដោយសារជម្លោះជាមួយកម្ពុជា និងសង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា
ពាណិជ្ជកម្មតាមព្រំដែនគោករបស់ថៃជាមួយបណ្ដាប្រទេសជិតខាង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៥ ដោយសារតែការប៉ះទង្គិចប្រដាប់អាវុធតាមព្រំដែនជាមួយកម្ពុជា និងសង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា ដែលសុទ្ធសឹងតែជាប្រទេសអតិថិជនសំខាន់ៗរបស់ថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ពាណិជ្ជកម្មតាមព្រំដែនជាមួយកម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា នៅឆ្នាំ ២០២៥ មានចំនួនសរុប ៨៩៤ ប៊ីលានបាត ដែលបង្ហាញពីការធ្លាក់ចុះ ៨,៥% ធៀបនឹងឆ្នាំ ២០២៤។ យ៉ាងណាមិញ ថៃនៅតែទទួលបានអតិរេកពាណិជ្ជកម្ម ១៥០ ប៊ីលានបាត ពីប្រទេសទាំង៤។
ពាណិជ្ជកម្មជាមួយកម្ពុជា មានចំនួន ៩២ ប៊ីលានបាត ដោយធ្លាក់ចុះ ៤៧,៣% ខណៈពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា មានទំហំ ១៩៣ ប៊ីលានបាត ដោយធ្លាក់ចុះ ៧,៤%។ ដោយឡែកពាណិជ្ជកម្មជាមួយម៉ាឡេស៊ីវិញ បានកើនឡើង ២,៨% ដល់ ៣១៥ ប៊ីលានបាត ខណៈពាណិជ្ជកម្មជាមួយឡាវ បានកើនឡើង ២,៤% ដល់ ២៩៣ ប៊ីលានបាត។
លោកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បាននិយាយថា ជម្លោះព្រំដែនប្រដាប់អាវុធ ដែលបណ្តាលឱ្យមានការបិទព្រំដែន បានរួមចំណែកដល់ការធ្លាក់ចុះនៃពាណិជ្ជកម្មថៃ-កម្ពុជានៅឆ្នាំ ២០២៥។ លោកស្រីបន្តថា ទស្សនវិស័យសម្រាប់ឆ្នាំនេះនៅតែអាប់អួរ ដោយសារតែភាពតានតឹងជាបន្តបន្ទាប់ ដែលអាចបង្កឱ្យមានការប៉ះទង្គិចគ្នាបន្ថែមទៀត និងរារាំងដល់ការបើកច្រកព្រំដែនឡើងវិញ។
ជាមួយគ្នានោះ លោកស្រីបានគូសបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងទាហានមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចក្នុងស្រុក បានធ្វើឱ្យពាណិជ្ជកម្មថៃ និងមីយ៉ាន់ម៉ា ធ្លាក់ចុះ ជាពិសេសក្រោយស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ដែលភ្ជាប់ពីក្រុង Mae Sot នៃខេត្តតាក ជាមួយក្រុងម្យាវ៉ាឌី ត្រូវបានបិទនៅថ្ងៃទី១៨ ខែសីហា ឆ្នាំមុន។ ច្រកព្រំដែន Mae Sot-Myawaddy ជាច្រកពាណិជ្ជកម្មសំខាន់រវាងប្រទេសទាំង២៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


