ព័ត៌មានអន្ដរជាតិ
ថៃស្នើនាំចេញស្បៀងទៅអ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកឱ្យកប៉ាល់ថៃឆ្លងកាត់ច្រកហ័រមូហ្ស
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា ប្រទេសថៃកំពុងសម្លឹងមើលការនាំចេញស្បៀងអាហារ និងវត្ថុធាតុដើមទៅអ៊ីរ៉ង់ ដើម្បីជាថ្នូរនឹងការអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួនអាចឆ្លងកាត់ច្រកហ័រមូហ្សប្រកបដោយសុវត្ថិភាពពីតំបន់ជម្លោះមជ្ឈិមបូព៌ា ដោយនាំយកមកវិញនូវទំនិញគ្រាប់ប្លាស្ទិក និងជីកសិកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃអង្គារ (១៧ មីនា)។

លោកស្រីរដ្ឋមន្ត្រី Suphajee Suthumpun បាននិយាយនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារថា រដ្ឋាភិបាល និងវិស័យឯកជនកំពុងសម្លឹងមើលជម្រើសនានាក្នុងការស្វែងរកគ្រាប់ប្លាស្ទិក ដែលប្រើក្នុងការផលិតវេចខ្ចប់។
លោកស្រីនិយាយយ៉ាងដូច្នេះថា៖ «ប្រភពបច្ចុប្បន្ននៃគ្រាប់ប្លាស្ទិកគឺមជ្ឈិមបូព៌ា។ ក្រសួងការបរទេសត្រូវបានស្នើសុំឱ្យបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យអនុញ្ញាតឱ្យកប៉ាល់ថៃដឹកជញ្ជូនទំនិញនេះចេញ [តាមរយៈច្រកសមុទ្រ ហ័រមូហ្ស]។ វាមិនមែនជាទំនិញគ្រោះថ្នាក់ទេ ប៉ុន្តែវាជាទំនិញចាំបាច់»។ លោកស្រីបន្តថា អ៊ីរ៉ង់មិនបានផ្តល់ចម្លើយទេ ខណៈស្តុកគ្រាប់ប្លាស្ទិកបច្ចុប្បន្ននៅថៃ នឹងអស់ការផ្គត់ផ្គង់ត្រឹមចុងខែមេសា។
បើតាមរដ្ឋមន្រ្តីដដែល ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសថៃ កំពុងចរចាកិច្ចព្រមព្រៀងសុំឱ្យកប៉ាល់ថៃអាចដឹកទំនិញទៅមជ្ឈិមបូព៌ា និងនាំយកគ្រាប់ប្លាស្ទិក និងជីមកកាន់ប្រទេសថៃវិញ។ ការនាំចេញអាចរួមបញ្ចូលអាហារកែច្នៃ និងវត្ថុធាតុដើមមួយចំនួន ដែលថៃបានចុះកិច្ចសន្យាលក់ទៅមជ្ឈិមបូព៌ា។
លោកស្រី Suphajee កិច្ចព្រមព្រៀងបែបនេះគួរតែចរចាទាំងជាមួយអ៊ីរ៉ង់ និងប្រទេសដទៃផ្សេងទៀតនៅមជ្ឈិមបូព៌ា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


