សេដ្ឋកិច្ច
តម្លៃមាសក្នុងស្រុកធ្លាក់ចុះដល់ ៦១២ ដុល្លារ មួយជី
តម្លៃហាងឆេងមាសលក់ចេញនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះ មកនៅតម្លៃ ៦១២ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានកើនឡើងខ្លាំង កាលពីដើមខែមីនា ដោយសារសង្គ្រាម និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃមាសមានការធ្លាក់ចុះមកវិញ ដោយសារតែវិនិយោគិនមួយចំនួន បានដកលុយពីការវិនិយោគលើមាសហើយទៅវិនិយោគលើប្រេងវិញ បន្ទាប់ពីអាមេរិក-អ៊ីស្រាអែល បើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។
លោក ឡុង សំណាង បញ្ជាក់ថា៖ «ប្លុកហ្នឹងគឺជាតំបន់ប្រេង ដែលជាពាណិជ្ជកម្មមួយដ៏ធំនៅលើពិភពលោក ហើយវាក៏ជះឥទ្ធិពលសេដ្ឋកិច្ចទៅលើបណ្ដាប្រទេសមួយចំនួន គេមើលឃើញថា បើមានបញ្ហានៅតំបន់នោះ ការរាំងស្ទះក្នុងការដឹកជញ្ជូនប្រេង កាត់បន្ថយនូវការផ្គត់ផ្គង់ ជំរុញឱ្យតម្លៃហាងឆេងប្រេងកើនឡើង»៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


