សេដ្ឋកិច្ច
តម្លៃមាសធ្លាក់ចុះដល់ជាង ៤៨៦០ ដុល្លារ ក្នុងមួយតម្លឹង
តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់ជាង ៤៨៦០ ដុល្លារ ក្នុងមួយតម្លឹងនៅត្រឹមម៉ោង ៩ ព្រឹកថ្ងៃអង្គារទី ១៤ កក្កដា ២០២៦ បន្ទាប់ពីមានការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងជាថ្មី ធ្វើឱ្យមានការព្រួយបារម្ភពីការកើនឡើងអតិផរណា សម្ពាធពីធនាគារកណ្ដាលអាមេរិកចង់តម្លើងអត្រាការប្រាក់។

លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តវាយប្រហារ ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ ប៉ុន្តែភាគីទាំងពីរបន្តស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។
លោកបន្ថែមថា នៅពេលដែលការវាយប្រហារគ្នាកើតឡើង ធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើង ហើយពេលប្រេងឡើង មានន័យថា អតិផរណាកើនឡើង ធ្វើឱ្យធនាគារកណ្ដាលអាមេរិកចង់ ដំឡើង អត្រាការប្រាក់។
លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities យល់ឃើញថា ប្រធានធានាគារកណ្ដាលថ្មីរបស់សហរដ្ឋអាមេរិក លោក Kevin Warsh ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង ដែលនឹងធ្វើឱ្យមាសធ្លាក់ចុះ។
គិតត្រឹមម៉ោង ៩ ព្រឹកនេះ តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៤៨៣ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


