Connect with us

សេដ្ឋកិច្ច

​ហាងឆេងមាស​ដាំក្បាចុះ​ក្រោម ​៥ ​ពាន់ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាសបាន​ធ្លាក់​ចុះ​នៅ ៤៨០៥ ដុល្លារ ​ក្នុងមួយតម្លឹង​នៅព្រឹកថ្ងៃសុក្រ​ទី ១៧ កក្កដា ២០២៦ ​បន្ទាប់ពីប្រធានធានាគារកណ្ដាលប្រចាំតំបន់ បានអំពាវនាវឱ្យមានការដំឡើងអត្រា​ការប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧកញ៉ា ​ចិន សំណាង ​ថៅកែហាងពេជ្រ​ CSNJ ​មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​បន្តវាយ​ប្រហារ ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ ប៉ុន្តែភាគីទាំងពីរបន្តស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។​

​ឧកញ៉ា ​ចិន សំណាង បន្ថែមថា៖ «ពេលដែលការវាយប្រហារគ្នាកើតឡើង ធ្វើឱ្យតម្លៃប្រេងនៅ​លើ​ពិភព​លោក​​​​កើនឡើង ហើយពេលប្រេងឡើងមានន័យថា អតិផរណាកើនឡើង ​ធ្វើឱ្យធនាគារ​កណ្ដាល​អាមេរិកចង់ដំឡើងអត្រាការប្រាក់»។​

​ទោះយ៉ាងណា ​កាល​ពីពេលថ្មីៗនេះ ​ធនាគារ​កណ្ដាល​អាមេរិក​ប្រកាស​ថា ​នឹង​មិន​ដំឡើង​អត្រាការ​ប្រាក់​ ដើម្បី​​​ទប់ទល់​អតិ​ផរណា​នោះទេ​។​

​អាជីវករផ្សារលក់មាសផ្សាធំថ្មី​បានប្រាប់ឱ្យដឹងថា​ តម្លៃមាសប្រែប្រួលចុះឡើងខ្លាំង បច្ចុប្បន្ន​អតិថិជន​មិនសូវ​ទៅ​លក់​មាស​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម