សេដ្ឋកិច្ច
ហាងឆេងមាសធ្លាក់ចុះក្រោម ៥ ពាន់ដុល្លារ មួយតម្លឹង បន្ទាប់ពីអាមេរិកវាយប្រហារលើអ៊ីរ៉ង់ជាថ្មី
តម្លៃហាងឆេងមាសធ្លាក់ចុះក្រោម ៥ ពាន់ដុល្លារ (៤៩០៣) ក្នុងមួយតម្លឹង នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារសម្ពាធពីធនាគារកណ្ដាលអាមេរិកចង់តម្លើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណា បន្ទាប់ពីការប្រយុទ្ធគ្នារវាងអាមេរិក និងអ៊ីរ៉ង់បានផ្ទុះឡើងជាថ្មី ដែលធ្វើឱ្យតម្លៃប្រេងកើនឡើង។

គិតត្រឹម៉ោង ៩ ព្រឹកថ្ងៃទី ៩ កក្កដា ២០២៦ ហាងឆេងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៤៩៣ ដុល្លារ ក្នុងមួយជី។
អ្នកស្រី ហ៊ង រីណា អាជីវករផ្សារលក់មាសផ្សាធំថ្មី បានឱ្យដឹងថា បច្ចុប្បន្នអតិថិជនមិនសូវទៅលក់មាសទេ ដោយសារគាត់ទិញក្នុងតម្លៃខ្ពស់ហើយយកទៅលក់វិញខាតក្នុងពេលហាងឆេងធ្លាក់ចុះ។
លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities យល់ឃើញថា៖ «លោក Kevin Warsh ប្រធានធនាគារកណ្ដាលអាមេរិកថ្មី ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង គេការពារការកើនឡើងអតិផរណា គេនឹងដំឡើងអត្រាការប្រាក់ ប៉ុន្តែចំណុចហ្នឹងបើដំឡើងមែន មាសនឹងធ្លាក់ចុះ»។

លោក ឡុង សំណាង បន្ថែមថា ប្រសិនបើដំឡើងអត្រាការប្រាក់ហើយ មាសមិនធ្លាក់ចុះទៀត អាចនឹងមានការអន្តរាគមរបស់លោក ដូណាល់ ត្រាំ ដោយសារលោកមិនចង់ឱ្យមានការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យមានឱនភាពនៃការវិនិយោគ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


