សេដ្ឋកិច្ច
តម្លៃមាសធ្លាក់ចុះក្រោម ៥ ពាន់ដុល្លារ ក្នុងមួយតម្លឹង បន្ទាប់ជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើងជាថ្មី
តម្លៃហាងឆេងមាសបានធ្លាក់ចុះក្រោម ៥ ពាន់ដុល្លារ (៤៩៧០) ក្នុងមួយតម្លឹង នៅថ្ងៃចន្ទនេះ បន្ទាប់ពីមានការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងជាថ្មីជាងមួយសប្ដាហ៍ ធ្វើឱ្យមានការព្រួយបារម្ភពីការកើនឡើងអតិផរណា សម្ពាធពីធនាគារកណ្ដាលអាមេរិកចង់តម្លើងអត្រាការប្រាក់។

គិតត្រឹម៉ោង ៩ ព្រឹកថ្ងៃទី ១៣ កក្កដា ២០២៦ ហាងឆេងមាស នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៤៩៣ ដុល្លារ ក្នុងមួយជី។
លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តវាយប្រហារ ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ ប៉ុន្តែភាគីទាំងពីរបន្តស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។
ឧកញ៉ា ចិន សំណាង បន្ថែមថា៖ «ពេលដែលការវាយប្រហារគ្នាកើតឡើង ធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើង ហើយពេលប្រេងឡើង មានន័យថា អតិផរណាកើនឡើង ធ្វើឱ្យធនាគារកណ្ដាលអាមេរិកចង់ដំឡើងអត្រាការប្រាក់»។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា លោកប្រធានធានាគារកណ្ដាលថ្មីរបស់សហរដ្ឋអាមេរិក លោក Kevin Warsh ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង ដែលនឹងធ្វើឱ្យមាសធ្លាក់ចុះ។
អាជីវករផ្សារលក់មាសផ្សាធំថ្មី បានឱ្យដឹងថា បច្ចុប្បន្នអតិថិជនមិនសូវទៅលក់មាសទេ ដោយសារគាត់ទិញក្នុងតម្លៃខ្ពស់ហើយយកទៅលក់វិញខាតក្នុងពេលហាងឆេងធ្លាក់ចុះ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


