ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនឡើងជាបន្តបន្ទាប់ លើស ១០០ ដុល្លារ/បារ៉ែល ជាថ្មី
តម្លៃប្រេងអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់ លើស ១០០ ដុល្លារ/បារ៉ែល ជាថ្មីនាថ្ងៃព្រហស្បតិ៍ (២៣ មេសា) ក្រោយធ្លាក់ចុះក្រោមកម្រិតនេះអស់រយៈពេល ២ សប្ដាហ៍ ចំពេលការចរចាសន្ដិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវជាប់គាំង ដោយប្រទេសទាំង២បន្តបិទច្រកហ័រមូហ្សតាមវិធីរៀងៗខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ០,៤៧ ដុល្លារ ឬ ០,៤៦% ដល់ ១០២,៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI ឯណោះវិញ បានកើនឡើង ០,៦៤ ដុល្លារ ឬ ០,៦៩% ដល់ ៩៣,៦០ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានកើនឡើងជាង ៣ ដុល្លារ ពេលបិទការជួញដូរកាលពីថ្ងៃពុធ ដោយសារតែការធ្លាក់ចុះច្រើនជាងការរំពឹងទុកនៃប្រេងចម្រាញ់ក្នុងស្ដុករបស់អាមេរិកដែលបង្ហាញពីតម្រូវការរឹងមាំ និងអវត្តមាននៃវឌ្ឍនភាពក្នុងការចរចាសន្ដិភាពអាមេរិក-អ៊ីរ៉ង់។
ខណៈលោក ត្រាំ បានពង្រីកពេលអនុវត្តបទឈប់បាញ់តាមសំណើរបស់ប៉ាគីស្ថាន ភាពតានតឹងនៅតែខ្ពស់ ដោយអ៊ីរ៉ង់ និងអាមេរិកនៅតែរឹតត្បឹតការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវសំខាន់ដឹកជញ្ជូនប្រេង និងឧស្ម័ន ២០% ស្រាប់ទីផ្សារពិភពលោកមុនសង្រ្គាមផ្ទុះឡើងចុងខែកុម្ភៈ។
កាលពីថ្ងៃពុធ អ៊ីរ៉់ង់បានរឹបអូសនាវា ២ គ្រឿងនៅច្រកហ័រមូហ្ស ខណៈអាមេរិកបន្តបិទផ្លូវទឹកសម្រាប់ពាណិជ្ជកម្មចេញចូលកំពង់ផែអ៊ីរ៉ង់។ មន្រ្តីអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បាននិយាយថា បទឈប់បាញ់ពេញលេញអាស្រ័យលើការដកចេញនូវការបិទខ្ទប់នោះ។
ទន្ទឹមនឹងនេះ អាមេរិកឯណោះវិញ បានស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់យ៉ាងហោចណាស់ ៣ គ្រឿងនៅក្នុងដែនទឹកអាស៊ី ដោយបានបង្វែរពួកគេចេញពីតំបន់ជិតប្រទេសឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។
ទោះបីជាលោក ត្រាំ ធ្លាប់បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ក៏ដោយ លោកបានបន្ធូរការគំរាម ដោយមិនបានកំណត់កាលបរិច្ឆេទបញ្ចប់សម្រាប់បទឈប់បាញ់នោះទេ ឥឡូវនេះ។ យ៉ាងណាមិញ ទីផ្សារប្រេងអន្តរជាតិនៅតែប្រែប្រួលខ្លាំង ដោយវិនិយោគិនបន្តឃ្លាំមើលពីការវិវត្តប្រចាំថ្ងៃនៃជម្លោះ ចំពេលដំណោះស្រាយរយៈពេលវែងមិនទាន់លេចចេញនៅឡើយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


