ព័ត៌មានជាតិ
ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគ (AIIB) ផ្លូវជាតិលេខ ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក កំពុងសិក្សាស្តារធ្វើឲ្យប្រសើរឡើងវិញ
មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំដើម្បីប្រកាសពីសមាសភាពអង្គភាពគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវ ជាតិលេខ៧) ក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងបានដឹកនាំកិច្ចប្រជុំប្រកាសពីសមាសភាពអង្គភាពគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) ដើម្បីឈានទៅបើកការដ្ឋានស្តារនិងធ្វើឲ្យប្រសើរឡើងវិញនៅពេលខាងមុខ។
កិច្ចប្រជុំនេះរៀបចំឡើងជាជំហានដ៏សំខាន់មួយ ក្នុងការចាប់ផ្តើមក្នុងដំណាក់កាលសិក្សាបច្ចេកទេស និងត្រៀមរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ៨ ក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវ និងបង្កើនសក្តានុពលការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅភូមិភាគឦសាន។
ផ្លូវជាតិលេខ៨ មានប្រវែងសរុប ១២៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤៨ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


