សេដ្ឋកិច្ច
អាជ្ញាធរចុះពិនិត្យទីតាំងព្រលានយន្តហោះថ្មី ខេត្តរតនគិរី
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី ០៨ ឧសភា ២០២៦ បានចុះពិនិត្យទីតាំងព្រលានយន្តហោះថ្មីខេត្តរតនគិរីជាមួយជំនាញបរទេសលើទំហំដីជិត ២ ពាន់ហិកតា (១៩០៥)។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពលើការសាងសង់ព្រលានយន្តហោះថ្មី លើផ្ទៃដីជិត ២ ពាន់ហិកតា នៅខេត្តរតនគិរី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលផ្ដល់សារៈសំខាន់ក្នុងការវិនិយោគនៅខេត្តភូមិភាគឦសាន និងទេសចរណ៍។
លោក ញ៉ែម សំអឿន មានប្រសាសន៍ថា ទីតាំងអាកាសយានដ្ឋានថ្មីនេះស្ថិតនៅកណ្ដាលរវាងខេត្តមណ្ឌលគិរី និងរតនគិរី និងខេត្តស្ទឹងត្រែង ដែលផ្ដល់ប្រយោជន៍ពាក់ព័ន្ធនឹងការជំរុញវិនិយោគនៅខេត្តភូមិភាគឦសាន។
បើតាមអភិបាលខេត្ត បច្ចុប្បន្ន រដ្ឋាភិបាលបានប្រគល់ជូនវិស័យឯកជនក្នុងការវិនិយោគ ហើយបើរកដៃគូឯកជនមិនបានទេ រដ្ឋាភិបាលនឹងអភិវឌ្ឍដោយខ្លួនឯង ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាផលប៉ះពាល់ផ្សេងៗ ហើយរយៈពេលនៃការសាងសង់ប្រមាណ ៣ ឆ្នាំ អាចដំណើរការបាន៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


