Connect with us

សេដ្ឋកិច្ច

​នាយករដ្ឋមន្ត្រី​ អំពាវនាវ​កុំឱ្យ​ប្រកាន់​ផ្នត់​គំនិត​ថា​ ខ្លួន​មាន​កំហុស ​ក្នុង​កាតព្វកិច្ចបង់ពន្ធ

បានផុស

នៅ

សម្ដេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២១ ឧសភា ២០២៦ បាន​អំពាវ​នាវឱ្យប្រែក្លាយផ្នត់គំនិតដែលប្រកាន់យកថា ​អ្នកបង់ពន្ធជាអ្នកមានកំហុស ​ហើយពន្ធដារ ​គឺជា​អ្នក​ចាប់កំហុស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេច ​ហ៊ុន ម៉ាណែត លើកឡើងថា៖ «​សំខាន់បំផុតគឺការប្រែក្លាយផ្នត់គំនិត ​កុំឱ្យគិតថា ​អ្នកបង់ពន្ធ ​ជាអ្នកជាប់ទោស ​ជាអ្នកមានកំហុស ​ហើយពន្ធដារ ​គឺជាអ្នកចាប់កំហុស ​អត់ទេ​ ត្រូវធ្វើយ៉ាងណា​ឱ្យ​មានទំនុកទុកចិត្តរវាងគ្នា ​ទៅវិញទៅមក ​កាតព្វកិច្ចរៀងៗខ្លួន ​អ្នកដែលបង់ពន្ធ ​គឺយើងបង់មក ​ដើម្បី​រដ្ឋ​យកទៅកសាង​ធនធាន ​កសាងហេដ្ឋារចនាសម្ព័ន្ធ ​សង្គម​របស់​យើង​បន្ថែមទៀត​ ចូលរួមកសាង​ជាតិ ​បង្កើត​នូវ​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាពគ្នា»។​

​សម្ដេច ​ហ៊ុន ម៉ាណែត ​បន្ថែមថា ​ពន្ធគឺជាការផ្ទេរ ​នៃធនធាន ​អ្នកដែលមានធនធានច្រើនលុយហ្នឹងបង់ទៅដើម្បីជួយអ្នកដែលអត់។ ​ឧទាហរណ៍ថា ​កម្មវិធីសមធម៌ អ្នកក្រីក្រទៅព្យាបាលអត់បង់លុយ តែរដ្ឋចេញឱ្យលុយហ្នឹងបានតាមរយៈការប្រមូលពន្ធរបស់រដ្ឋ។​ សម្ដេចបន្តថា ​ការវិលធនធាននេះ ​គឺរដ្ឋយកទៅវិនិយោគលើផ្លូវ ​ហេដ្ឋារចនាសម្ព័ន្ធ ​និងសេវា​រដ្ឋ​បាលផ្សេងៗ។​

​អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលបានជាង​ ១,៧៨ ​ពាន់លានដុល្លារ ​នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កើនឡើង ៤៦,៧៥% ធៀប​នឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម