កីឡា
កម្រិត World Cup មិនងាយស្រួលរកគ្រាប់បាល់ ៤គូយប់មិញស្មើទាំងអស់
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលបាល់ទាត់ពិភពលោក World Cup ចំនួន ៤ គូកាលពីយប់មិញស្មើទាំងអស់ បើទោះបីជាមើលទៅក្រុមខ្លះទំនងជាអាចរកគ្រាប់បាល់បាន ប៉ុន្តែមិនអាចទៅវិញ។

ជាក់ស្តែងការប្រកួតកាលពីម៉ោង ១១ យប់ ថ្ងៃទី១៥ ខែមិថុនា អ្នកគាំទ្រទូទាំងពិភពលោកបានគិតថា ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ ទំនងជាមិនលំបាកក្នុងការយកឈ្នះលើក្រុមជម្រើសជាតិ កាប់វែរ ទេ ប៉ុន្តែលទ្ធផលបានត្រឹមស្មើគ្នាដោយគ្មានគ្រាប់បាល់ ០-០ ដើម្បីចែកគ្នា ១ ពិន្ទុម្នាក់ប៉ុណ្ណោះ។
ឈានចូលដល់ម៉ោង ២ រំលងអាធ្រាត្រ ថ្ងៃទី១៦ ខែមិថុនា ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្ស៊ិក ត្រូវបានគេគិតថា នឹងរកបាន ៣ ពិន្ទុពីក្រុមជម្រើសជាតិ អេហ្ស៊ិប ប៉ុន្តែខុសពីការគិតដោយ ក្រុមទាំងពីរបានចែកគ្នា ១ ពិន្ទុម្នាក់ តាមរយៈលទ្ធផល ១-១។

ចំណែកការប្រកួតនៅម៉ោង ៥ ព្រឹកថ្ងៃពុធ ទី១៦ មិថុនានេះ ការប្រកួតរវាង ក្រុមជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត និង អ៊ុយរូហ្គាយ ក៏ចែកពិន្ទុគ្នាទៀត បន្ទាប់ពីស្មើគ្នាដោយលទ្ធផល ១-១។ នៅវេលាម៉ោង ៨ ព្រឹក ក្រុមជម្រើសជាតិ អ៊ីរ៉ង់ និង នូវែលហ្សេឡង់ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទៀត។
រហូតដល់ពេលនេះ ក្រុមពីតំបន់អាស៊ីចំនួន ៦ ក្រុមហើយដែលបានប្រកួតលើកទី ១ ដូចគ្នា និងមិនទាន់មានក្រុមណាចាញ់ឡើយ ពោលគឺសុទ្ធតែអាចរកបានពិន្ទុគឺ កូរ៉េខាងត្បូង រកបាន ៣ ពិន្ទុ អូស្ត្រាលី រកបាន ៣ ពិន្ទុ កាតា រកបាន ១ ពិន្ទុ ជប៉ុន រកបាន ១ ពិន្ទុ, អារ៉ាប៊ីសាអ៊ូឌីត រកបាន ១ ពិន្ទុ និង អ៊ីរ៉ង់ រកបាន ១ ពិន្ទុ។

បើគិតចាប់តាំងពី World Cup ប្រកួតពីថ្ងៃទី១១ ខែមិថុនា ដល់ព្រឹកថ្ងៃទី១៦ ខែមិថុនានេះ ការប្រកួតបានចំនួន ១៦ ប្រកួត ក្នុងនោះបញ្ចប់ដោយឈ្នះចាញ់ ៨ ប្រកួត និងស្មើគ្នា ៨ ប្រកួត កើតមានគ្រាប់បាល់ ៤៦ គ្រាប់ និងអ្នកទស្សនាផ្ទាល់ចំនួនជាង ១ លាន នាក់៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


