Connect with us

សេដ្ឋកិច្ច

​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ ​សម្រេចបានជាង ៤៧៦​​ លានដុល្លារ​ នៅរយៈពេល ៥ ខែ ឆ្នាំនេះ

បានផុស

នៅ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-សាធារណរដ្ឋកូរ៉េ ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង ៤៧៦ លានដុល្លារ​ កើន​ឡើង ៣១,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​របស់​វិនិ​​យោគិនកូរ៉េមក​លើ​បរិយាការសធុរកិច្ច។​​ នេះបើយោង​តាម​របាយ​ការណ៍​របស់​​​​​អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា ​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់ ​GDCE បង្ហាញ​ថា ​គិតចាប់ពីខែមករា ​ដល់ខែឧសភា ២០២៦ ​​កម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅប្រទេស​កូរ៉េខាងត្បូង ១៧០ លាដុល្លារ កើនឡើង ៣៦,៧% ចំណែក​ឯកូរ៉េនាំចូលមកវិញមានតម្លៃ ៣០៦ លានដុល្លារ កើន ២៨,៨%។

កំណើននៃការដោះដូរទំនិញរវាងប្រទេសទាំងពីរ ឆ្លុះបញ្ចាំងអំពី​​ប្រសិទ្ធភាព​នៃការ​អនុវត្ត​កិច្ច​ព្រម​​​ព្រៀងពាណិជ្ជកម្មសេរីកាលពីដំណាច់ឆ្នាំ២០២២ ដែលកិច្ចព្រមព្រៀង​នេះ​បាន​កាត់បន្ថយ​ពន្ធ​​លើ​​ទំនិញ​ជាច្រើន​ប្រភេទ។

រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើអាជីវកម្ម​ឱ្យ​កាន់តែច្រើនបន្ថែមទៀត​ ជាពិសេសក្នុងវិស័យមានសក្តានុពល ដែលមានវិស័យកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិច​ត្រូនិក និងបច្ចេកវិទ្យាឌីជីថល។

​អ្នកឧកញ៉ា លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់កម្ពុជាថ្មីថា ​ទំហំពាណិជ្ជកម្មកម្ពុជា ​បន្តមានកំណើន​អាស្រ័យលើទីផ្សារ​ដែលកម្ពុជា​មានស្រាប់ ​ទាំងការអនុគ្រោះពន្ធ EBA ទៅអឺរ៉ុប ​អាមេរិក ​និងប្រទេស RCEP ​និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកូរ៉េខាងត្បូង ​ក៏ដូជា ​អេមីរ៉ាតអារ៉ាប់រួម។​

​កម្ពុជាធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង​សឹងតែពហុវិស័យ ​ទាំង​សម្លៀកបំពាក់ ​គ្រឿងបន្លាស់ ​គ្រឿង​បង្គុំ​ផ្សេងៗ ​​និងផលិតផលកសិកម្មបាននាំចេញទៅទីផ្សារកូរ៉េ​។

​នៅ​ឆ្នាំ ​២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-កូរ៉េ​សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ៩២៣ លាន​ដុល្លារ ​កើឡើង ៩,៨% ក្នុង​នោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅកូរ៉េមានតម្លៃជិត ៣២៧ លានដុល្លារ ចំណែកឯកូរ៉េនាំចូលមកវិញមានតម្លៃ ៥៩៦ លានដុល្លារ កើន ១៤,៤%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម