Connect with us

សេដ្ឋកិច្ច

​ផលិតកម្មជលផល​របស់​កម្ពុជា​ សម្រេច​បាន​ជិត​ ១ ​លានតោន

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៥ ​ផលជលផលទទួលបានសរុប​ជិត ១ ​លានតោន ​(៩៧៨ ៥៦០) ​កើនឡើង៥,៦% ធៀបនឹង​ឆ្នាំ​២០២៤ ក្នុងនោះ ​ផលនេសាទទឹកសាប ៥១៤ ៨៣០តោន ​(កើនឡើង១០%) ​ផលនេសាទសមុទ្រ ១៤០១៦០តោន ​និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឌិត ​ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ​មានប្រសាសន៍នៅក្នុងពិធី ​ទិវាមច្ឆជាតិ ១កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀងថា​ ការកើន​ឡើង​នូវ​ផលនេសាទទឹកសាប​ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់ ​និងបង្រ្កាប​បទល្មើស​នេសាទ​ពីសមត្ថកិច្ចជំនាញជលផល​ រួមជាមួយ កងកម្លាំងប្រដាប់អាវុធ ​រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថ​កិច្ច​ពាក់​ព័ន្ធ ​និង​សហគមន៍នេសាទ​ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ​

​លោករដ្ឋមន្ត្រីបានបន្តថា ​ទោះបីជាបរិបទ​ពិភពលោក​មានការប្រែប្រួល ​ស្មុគស្មាញ ​និង​ប៉ះពាល់​ដោយការបម្រែបម្រួលអាកាសធាតុ​ ប៉ុន្តែវិស័យកសិកម្មកម្ពុជា ​នៅតែរក្សាភាពធន់បានខ្ពស់ ​និងរក្សា​តួនាទីសន្តិសុខស្បៀង ​និង​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ​ ទ្រទ្រង់កំណើនសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម