សេដ្ឋកិច្ច
សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជានៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

លោក វង្សី វិស្សុត បានលើកឡើងនៅក្នុងពិធីប្រារព្ធខួបលើកទី ២៥០ នៃទិវាបុណ្យជាតិ សហរដ្ឋអាមេរិកនៅល្ងាចថ្ងៃទី ១ កក្កដា ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការបានថ្លែងថា កម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការកសាងភាពជាដៃគូដ៏រឹងមាំ ដោយឈរលើគោលការណ៍នៃផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នា និងការជឿទុកចិត្តគ្នា និងបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលកន្លងមក។
លោក វង្សី វិស្សុត បញ្ជាក់ថា៖«ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កិច្ចព្រមព្រៀងបើកចំហជើងមេឃ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ពិតជាបានធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងបានបើកមាគ៌ាថ្មីមួយដល់ប្រទេសទាំងពីរ ក្នុងការកសាងភាពជាដៃគូ ប្រកបដោយជវភាព និងការផ្តល់ផលប្រយោជន៍រួម»។

ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏កំពុងឈានដល់កម្រិតដ៏រឹងមាំបំផុតមិនធ្លាប់មាន ដោយក្នុងនោះ ទេសចរអាមេរិក នៅតែស្ថិតក្នុងចំណោមទេសចរលំដាប់ខ្ពស់មកទស្សនាកម្ពុជា ខណៈប្រជាជនកម្ពុជារាប់ សែននាក់ បានចាត់ទុកសហរដ្ឋអាមេរិកជាផ្ទះរបស់ខ្លួន។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៥ ខែ ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកសម្រេចបានជិត ៦ ពាន់លានដុល្លារ កើនឡើង ៣៣,២% ក្នុងនោះកម្ពុជា នាំទំនិញចេញទៅសហរដ្ឋអាមេរិកមានតម្លៃជាង ៥,៧៣ ពាន់លានដុល្លារ កើនឡើង ៣១,៥% ចំណែកឯសហរដ្ឋអាមេរិកនាំចូលមកវិញមានតម្លៃ ២៣១ លានដុល្លារ កើន ៩២,៥%។
នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជាង ១៣,១៤ ពាន់លានដុល្លារ កើនឡើង ២៩,២៤% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១២,៧៣ ពាន់លានដុល្លារ កើនឡើង២៨,៤៨% ចំណែកអាមេរិកនាំចូលមកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


