សេដ្ឋកិច្ច
សេដ្ឋវិទូជាន់ខ្ពស់ IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,២ ភាគរយនៅឆ្នាំនេះ
ភ្នំពេញ៖ សេដ្ឋវិទូជាន់ខ្ពស់របស់ រូបិយប័ណ្ណអន្តរជាតិ IMF បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,២ភាគរយ នៅឆ្នាំនេះ និង ៦ភាគរយ នៅឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ ៣,៥ ភាគរយនៅឆ្នាំ ២០២០កន្លងទៅ។

ប៉ុន្តែការព្យាករណ៍អំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញដោយឆ្លុះបញ្ចាំងពីការកើនឡើងនៃការឆ្លងវីរុសកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ថ្លែងក្នុងវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEOForum) លើកទី១សម្រាប់ឆ្នាំ២០២១ ផ្តោតលើប្រធានបទស្តីពី “ការប្រមើលមើលពីការងើបឡើវិញនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅតំបន់អាស៊ាន” លោក Yasuhisa Ojima សេដ្ឋវិទូជាន់ខ្ពស់របស់ រូបិយប័ណ្ណអន្តរជាតិ IMF បានបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុមើលទៅមានស្ថិរភាព ដោយសារតែវិធានការណ៍គោលនយោបាយជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន LPCO ទុនបម្រុងកាតព្វកិច្ចទាប និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១។
លោកបានបន្តទៀតថា ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច ជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យ និងសំណង់ ដែលឥណទានខ្លះមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិតនៃការបែងចែកចាយដើមទុននឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្នបំផុត។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ការព្យាករណ៍របស់ IMF ពិតជានឹងជួយស្ថាប័នរបស់យើងក្នុងការរៀបចំ និងធានាឱ្យមានស្ថិរភាពនិងវិបុលភាពរយៈពេលវែងនៃវិស័យរបស់យើង”។
ពាក់ព័ន្ធនឹងវេទិកាវិញ លោក បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ពេលវេលានៃការពិភាក្សានេះគឺចំពេលបំផុតនៃវិបត្តិសេដ្ឋកិច្ច ខណៈដែលធនាគារជាតិនៃកម្ពុជាទើបតែបានពន្យារលើយន្តការនៃការធ្វើឥណទានរៀបចំឡើងវិញរបស់វិស័យធនាគារ និងហិរញ្ញវត្ថុរហូតដល់ចុងឆ្នាំ២០២១នេះ។ ដូច្នេះហើយ ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅតែចាំបាច់នូវការយល់ ថាតើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តយ៉ាងដូចម្តេចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោកបានបន្ថែមថា ដោយសារតែអតិថិជននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចី ហើយប្រហែល ១២ភាគរយ នៃឥណទានទាំងអស់ត្រូវបានស្នើសុំររៀបចំឡើងវិញ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចគឺមានសារៈសំខាន់បំផុតសម្រាប់អតិថិជនដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


