សេដ្ឋកិច្ច
តម្លៃប្រេងពិភពលោក កើនឡើងទៀតហើយ!
នៅថ្ងៃចន្ទនេះ តម្លៃប្រេង បានកើនឡើងជាបន្តទៀត ដោយប្រេងឆៅរបស់សហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់រយៈពេលប្រាំពីរឆ្នាំ ដោយសារការផ្គត់ផ្គង់ជាសកលនៅតែតានតឹង ចំពេលមានតម្រូវការខ្លាំង ទូទាំងពិភពលោក ខណៈសេដ្ឋកិច្ចបានងើបឡើងវិញបន្ទាប់ពី ធ្លាក់ចុះដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

តម្លៃប្រេងឆៅម៉ាក Brent បានឡើង ២៦សេន ឬ ០,៣ ភាគរយដល់ ៨៥.៧៩ដុល្លារក្នុងមួយបារ៉ែល។ តម្លៃនេះ គឺឡើងជិតដល់កម្រិតខ្ពស់រយៈពេលបីឆ្នាំ ដែលកាលនោះមានតម្លៃ ៨៦.១០ដុល្លារអាមេរិកក្នុងមួយបារ៉ែល។
ចំណែកប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានកើនឡើង៤៨សេន ឬ ០,៦ភាគរយដល់ ៨៤.២៤ ដុល្លារក្នុងមួយបារ៉ែល។ វាបានឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែតុលាឆ្នាំ២០១៥មក ដែលកាលនោះមានតម្លៃ៨៤.២៨ដុល្លារក្នុងមួយបារ៉ែល។

លោក Toshitaka Tazawa អ្នកវិភាគនៅក្រុមហ៊ុន Fujitomi Securities Co Ltd បាននិយាយថា “តម្លៃប្រេងនៅតែបន្តកើនឡើង ដោយសារការផ្គត់ផ្គង់ជាសកលនៅតែតឹងតែង ស្របពេលមានតម្រូវការខ្លាំង បន្ទាប់ពីពិភពលោកធូរស្បើយពីជំងឺរាតត្បាត”។
គួរបញ្ជាក់ថា តម្លៃប្រេងកើនឡើង ក៏បណ្តាលមកពីការព្រួយបារម្ភអំពីកង្វះខាតធ្យូងថ្ម និងឧស្ម័ននៅក្នុងប្រទេសចិន ឥណ្ឌា និងអឺរ៉ុប ផងដែរដែលជាហេតុជំរុញឲ្យមានការងាកទៅប្រើប្រាស់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈវិញ សម្រាប់ថាមពល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឃើញប្រេងសាំងឡើងថ្លៃកុំឆ្ងល់! នេះជាមូលហេតុ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


