សេដ្ឋកិច្ច
ការប្រមូលពន្ធយានយន្តគ្រប់ប្រភេទនឹងផុតកំណត់នៅចុងខែនេះ
នៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃផុតកំណត់បង់ពន្ធផ្លូវយានយន្តគ្រប់ប្រភេទនៅកម្ពុជា។ ក្រោយផុតកំណត់កាលបរិច្ឆេទថ្ងៃបង់ពន្ធ តើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នកដែលខកខានមិនទាន់បានបង់ពន្ធផ្លូវយានយន្ត?
ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២១ បានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី ០១ ខែមិថុនា ដោយនឹងត្រូវបញ្ចប់នៅត្រឹមដំណាច់ខែវិច្ឆិកានេះ។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) កាលពីចុងខែ ឧសភា ឆ្នាំ ២០២១កន្លងទៅ។

ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវបណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដែលសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ។
បើតាមអគ្គនាយកដ្ឋានពន្ធដារ យានជំនិះគ្រប់ប្រភេទដែលជាប់កាតព្វកិច្ចបង់ពន្ធអាចបង់ប្រាក់ពន្ធតាមរយៈធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ៨ ត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍កម្ពុជា ព្រមទាំងធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«កម្ពុជាថ្មី» បានទាក់ទងលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ដើម្បីចង់ដឹងថា តើក្រោយផុតកំណត់ថ្ងៃបង់ពន្ធ ម្ចាស់យានយន្តដែលខកខានមិនទាន់បានបង់ នឹងទទួលរងការផាកពិន័យបែបយ៉ាង? លោកប្រាប់ថា កំពុងជាប់ប្រជុំ។
ទោះយ៉ាងណា លោក គង់ វិបុល ធ្លាប់បានប្រាប់សារព័ត៌មានថា«ម្ចាស់យានយន្តដែលខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់នឹងត្រូវទទួលរងទោសទណ្ឌទៅតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន»។

លោកបញ្ជាក់ថា បន្ទាប់ពីថ្ងៃបិទបញ្ចប់ការប្រមូលពន្ធនេះអគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនៅតាមដងផ្លូវនានាក្នុងពេលឆាប់ៗនេះ។ លោកបានព្រមានថា ក្នុងករណីរកឃើញយានយន្តណាដែលម្ចាស់នៅមិនទាន់បានបង់ពន្ធប្រចាំឆ្នាំនោះ សមត្ថកិច្ចនឹងធ្វើការចាប់ផាកពិន័យគុណនឹង ២លើតម្លៃពន្ធធម្មតា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា កាលពីឆ្នាំ ២០២០ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២ ៨៨៩,០២ លានដុល្លារ កើនឡើង ១០៤,៤៩ លានដុល្លារ ស្មើនឹង ៣,៧៣ ភាគរយធៀបឆ្នាំ ២០១៩៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


