សេដ្ឋកិច្ច
កម្ពុជា ចិន ឯកភាពជំរុញពាណិជ្ជកម្មទ្វេកើនដល់ ១០ ពាន់លានដុល្លារក្នុង ១ ឆ្នាំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និង លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មទ្វេ រវាងប្រទេសទាំងពីរឱ្យកើនឡើងដល់ ១០ ពាន់ដុល្លារក្នុង ១ឆ្នាំ និងបានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន នៅក្នុងខែមករា ឆ្នាំ ២០២២ នេះ។នេះបើយោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនោះ សម្ដេចតេជោ និងលោក លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដោយបានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ និងលោក លី ខឹឈាំង បានឯកភាព គ្នាក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យបានកើតឡើងដល់ ១០ ពាន់លាន ដុល្លារក្នុង១ឆ្នាំ ហើយក៏បានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន នៅខែមករា ឆ្នាំ២០២២។

ដោយឡែកលើវិស័យកសិកម្ម លោក លី ខឺឈាំង បានយល់ស្របនឹងជំរុញឱ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណាពិភាក្សាចរចាគ្នាលើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជាចូលទៅប្រទេសចិន ដោយផ្ទាល់តែម្ដងតាមរយៈការបង្កើតយន្តការរួមគ្នាមួយពិនិត្យមើលកសិផលទាំងឡាយណាដែលត្រូវនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


