សេដ្ឋកិច្ច
ជិត៣០ឆ្នាំនេះ ចិនបានផ្តល់ហិរញ្ញប្បទានជាង៤៦០០លានដុល្លារដល់កម្ពុជា
នៅក្នុងរយៈពេលជិត៣០ឆ្នាំមកនេះសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ហិរញ្ញប្បទានមកកម្ពុជា ប្រមាណជាង ៤៦០០លានដុល្លារអាមេរិក ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាមានការរីកលូតលាស់ខ្លាំង។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីចុងខែវិច្ឆិកា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា អំឡុងឆ្នាំ ១៩៩២-២០២០ សាធារណរដ្ឋប្រជាមានិតចិនបានបើកផ្តល់ហិរញ្ញប្បទានមកកម្ពុជា សរុបប្រមាណ ៤,៦៥៥លានដុល្លារអាមេរិក ខណៈដែលវិនិយោគិន បានបណ្តាក់ទុនសរុបប្រមាណជាង ២៧ប៊ីលានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០២១។

លោក សុខ ចិន្តាសោភា បានបន្តថា ក្រៅពីនេះរដ្ឋាភិបាល និងប្រជាជនចិនបានផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កម្ពុជា នាំឲ្យកម្ពុជាក្លាយជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ និងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័ស។
ពាក់ព័ន្ធនឹងច្បាប់វិនិយោគថ្មីនេះ លោករដ្ឋមន្ត្រីប្រតិភូបានបន្តទៀតថា ច្បាប់នេះត្រូវបានតាក់តែងឡើងស្របតាមការចង្អុលបង្ហាញរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និង សេដ្ឋកិច្ចបរិវត្តឧស្សាហកម្ម៤.០. បដិវត្តកម្មឌីជីផល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវី១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពីកីឡាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដូចជា ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីនានា រួមទាំងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
ជាមួយគ្នានេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទួតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ទំនាក់ទំនងល្អរវាងចិន និងកម្ពុជា មានតាំងពីយូរមកហើយ ជាពិសេសឆ្លងកាត់នូវការរាតត្បាតនៃជំងឺកូវី៩-១៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធថែមមួយកម្រិតទៀត។

លោកឯកអគ្គរដ្ឋទួតរំពឹងថា ការដាក់ចេញនូវច្បាប់ស្តីពីការវិនិយោគ គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចសហប្រតិបត្តិការ វិនិយោគកម្ពុជា-ចិននឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ និងចុងក្រោយនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើឱ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ៕សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


