សេដ្ឋកិច្ច
ជើងហោះហើរអន្តរជាតិ ចូលប្រទេសថៃ កើនឡើង ២៤% ធៀបនឹងខែមុន
ថ្វីបើឧស្សាហកម្មទេសចរណ៍នៅសល់ផ្លូវវែងឆ្ងាយទៀត ក្នុងការស្តារឡើងវិញពីជំងឺរាតត្បាត កូវីដ១៩ក៏ដោយ ប៉ុន្តែពេលនេះរដូវកាលមមាញឹកកំពុងចាប់ផ្តើមហើយ ហើយជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសថៃបានកើនឡើងជាង ២០%។ នេះបើតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុនអាកាសយានដ្ឋាននៃប្រទេសថៃ (AoT) កាលពីយប់មិញ។

AoT បានរាយការណ៍ថា ជើងហោះហើរចំនួន៩,៤៨៣ដែលគ្រោងចូលប្រទេសថៃ គឺមានប្រភពមកពីទីក្រុងអន្តរជាតិក្នុងខែនេះ ដែលជាការកើនឡើង២៤% បើធៀបនឹងតួលេខកាលពីខែវិច្ឆិកា។ ពួកគេរាយការណ៍ថា ក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២១ នឹងឃើញជើងហោះហើរសរុប១៧,១៣២ ចុះចតនៅអាកាសយានដ្ឋាននៃប្រទេសថៃ ដែលភាគច្រើនកើតឡើងក្នុងខែធ្នូ។
ជើងហោះហើរកាន់តែច្រើន ទំនងជាត្រូវបានកំណត់ពេលសម្រាប់ខែនេះ ដែលនាំឲ្យចំនួនសរុបកាន់តែកើនឡើង។ ការជំរុញជើងហោះហើរមកដល់នេះ បានបង្ហាញពីការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិដែលជ្រើសរើសធ្វើដំណើរទៅកាន់ប្រទេសថៃសម្រាប់រដូវកាលឈប់សម្រាក បន្ទាប់ពីប្រទេសថៃបានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ។

ក្រុមហ៊ុន AoT បានប្រតិបត្តិការព្រលានយន្តហោះទូទាំងប្រទេស រួមទាំងមជ្ឈមណ្ឌលអន្តរជាតិនៃអាកាសយានដ្ឋានសុវណ្ណភូមិ អាកាសយានដ្ឋានដនមឿង អាកាសយានដ្ឋានអន្តរជាតិភូកេត និងអាកាសយានដ្ឋានអន្តរជាតិឈៀងម៉ៃផងដែរ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយនាយកដ្ឋានគ្រប់គ្រងជំងឺកាលពីថ្ងៃពុធបានបង្ហាញថា អ្នកដំណើរអន្តរជាតិសរុប ១៨៦,៩៣៨ នាក់បានចូលប្រទេសថៃចាប់តាំងពីថ្ងៃទី ១ខែវិច្ឆិកាមក។ សហរដ្ឋអាមេរិកគឺជាប្រទេសដើម មានភាគរយធំបំផុតនៃអ្នកធ្វើដំណើរអន្តរជាតិចូលប្រទេសថៃ បន្ទាប់មកគឺ អាល្លឺម៉ង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ តាមរកទេសចរអាហ្វ្រិកជិត ៨០០នាក់ ដើម្បីតេស្តរក Omicron ក្នុងនោះ មានខ្លះចាកចេញពីប្រទេសបាត់ហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


