Connect with us

សេដ្ឋកិច្ច

អាជីវករថៃ ជំរុញឲ្យរដ្ឋាភិបាលនាំចូលសាច់ជ្រូក ខណៈតម្លៃខ្ពស់កប់ពពក

បានផុស

នៅ

តម្លៃសាច់ជ្រូក បានកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសថៃ ហើយឥឡូវនេះ ឈ្មួញជាច្រើនកំពុងទាមទារឲ្យរដ្ឋាភិបាលថៃ នាំចូលសាច់ជ្រូកឲ្យបានឆាប់រហ័ស ដើម្បីគ្រប់គ្រងតម្លៃដែលប្រែប្រួលខ្លាំង។ ពួកគេនិយាយថា តម្លៃដ៏ខ្ពស់នេះ កំពុងធ្វើឲ្យអ្នកទិញ លែងហ៊ានទិញសាច់ជ្រូកបរិភោគ។ 

Merchants ask government to import pork as local prices surge | Thaiger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករ​ឈ្មោះ Nongnut លក់​សាច់​ជ្រូក​នៅ​ផ្សារ​ Huai Khwang ក្នុងទីក្រុងបាងកក ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា បើ​រដ្ឋាភិបាល​មិន​ជួយ​ទេនោះ ​សាច់​ជ្រូក​នឹង​ត្រូវ​លក់​ក្នុង​តម្លៃ ៣០០​បាត​ (៣៦,០០០រៀល) ក្នុង​មួយ​គីឡូក្រាម។ សម្រាប់តម្លៃ​នេះ វា​ថ្លៃ​ពេកហើយ​សម្រាប់អ្នកទិញ។

លោក​ស្រី​បន្ត​ថា កាល​ណា​ស្ថានការណ៍​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន នោះ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​សម្រាប់​ទាំង​អ្នក​លក់ និង​អ្នក​ប្រើ​ប្រាស់។

Some pork, chicken vendors resume selling | Philippines Lifestyle News

ពេលនេះ អាជីវករ​បាន​ជំរុញឲ្យ​រដ្ឋាភិបាលទុកក្តី​បារម្ភ​ពី​ការ​រស់រាន​​សេដ្ឋកិច្ច​ពឹងផ្នែកលើ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកនៅមួយឡែកសិន ហើយ​ចាប់​ផ្តើម​នាំ​ចូល​សាច់​ជ្រូក ​ដោយ​និយាយ​ថា ​តម្លៃ​ដ៏ខ្ពស់​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នក​រាល់​គ្នា​។

ដើម្បីជួយគ្រប់គ្រងតម្លៃសាច់ជ្រូក និងដោះស្រាយការខ្វះខាត រដ្ឋាភិបាលថៃបានកំណត់ការហាមឃាត់លើការនាំចេញជ្រូករស់។ បម្រាមនេះនឹងអនុវត្ត​ក្នុង​រយៈពេល​បី​ខែ​ខាង​មុខ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម ស្នើ ឲ្យ ខេត្ត ជាប់ ព្រំដែន ទប់ស្កាត់ ការ នាំ ចូល សត្វ ជ្រូក និង ផលិតផល សាច់ជ្រូក ពី វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

កងការពារអាកាស
ព័ត៌មានជាតិ៧ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១២ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម