សេដ្ឋកិច្ច
ប្រជាពលរដ្ឋ រស់នៅក្រុងខេមរភូមិន្ទ ស្នើសុំ អាជ្ញាធរដំឡើងបង្គោលភ្លើងបំភ្លឺ បន្ថែមទៀត
ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវចំនួន ២ខ្សែ ដែលផ្តើមចេញពីមុខអធិការដ្ឋាន នគរបាលក្រុងខេមរភូមិន្ទ កាត់មន្ទីរអប់រំ និងមជ្ឈមណ្ឌលស៊ូ និងឆ្ពោះទៅកាន់ផ្លូវសិរីកា សង្កាត់ស្ទឹងវែង បានស្នើដល់អាជ្ញាធរខេត្តកោះកុង អាជ្ញាធរក្រុង បន្ថែមការដំឡើងបង្គោលភ្លើងអគ្គិសនីបំភ្លឺទៀត ស្របពេលបានផ្លូវបេតុងកៅស៊ូស្អាតហើយនោះ។
បច្ចុប្បន្នផ្លូវកៅស៊ូ ២ខ្សែលើនេះ កំពុងត្រូវបានមន្រ្តីជំនាញស្ថាបនាកែលម្អ ឲ្យប្រសើរឡើងជាប្រភេទបេតុងកៅស៊ូ AC ប្រវែងជិត ៤គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងមានកម្រាស់ ៥០សង់ទីម៉ែត្រ ដើម្បីសម្រួលដល់ធ្វើដំណើរទៅមកជូនប្រជាពលរដ្ឋទូទៅ គ្រារដូវវស្សាឆ្នាំទៅរងការខូចខាតជាខ្លាំងលំបាកធ្វើចរាចរណ៍ ជួនកាលបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទៀតផង។
អ្នកស្រី សុធី និងកញ្ញា លីន ពលរដ្ឋដែលទទួលប្រយោជន៍ការប្រើប្រាស់ បានថ្លែងអំណរជូនលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អភិបាលក្រុងខេមរភូមិន្ទ ក៏ដូចជាមន្ទីរសាធារណការ ដែលយកចិត្តទុកដាក់ខ្ពស់ ពីការសម្រួលប្រព័ន្ធធ្វើដំណើរផ្លូវចំនួន ២ខ្សែខាងលើ។
បើតាមពលរដ្ឋដដែល កាលពីព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ក៏ស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធបន្តដំឡើងបង្គោលភ្លើងអគ្គិសនីបំភ្លឺផ្លូវ ពេលយប់ងងឹងថែមទៀត ខណៈមានផ្លូវបេតុងកៅស៊ូស្អាតបាតងាយស្រួលចរាចរណ៍ទៅមកហើយនោះ។ ក្រុមពលរដ្ឋ បានរំលឹកដែរថា អំឡុងពេលភ្លៀងឆ្នាំទៅ កំណាត់ផ្លូវទាំង ២នេះ បង្កគ្រោះថ្នាក់ចរាចរណ៍គួរសម ដោយសារមានជង្ហុកទឹកលិចជ្រៅ រីឯរដូវប្រាំងដីហុយចូលពេញផ្ទះជាដើម។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានឲ្យដឹងថា គម្រោងផែនការអភិវឌ្ឍន៍ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធចរាចរណ៍ លើកំណាត់ផ្លូវបេតុងចំនួន ២ខ្សែ ក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ គឺគ្រោងនឹងបញ្ចប់នៅបំណាច់ខែកុម្ភៈ។
លោកសូមអរគុណ ចំពោះភាពយោគយល់អនុគ្រោះដល់អាជ្ញាធរខេត្តក្រុង និងមន្ទីរជំនាញកាលពីពួកគាត់ធ្លាប់លំបាកធ្វើដំណើរ ឥឡូវសុវត្ថិភាពក្នុងការចរាចរណ៍ប្រព្រឹត្តល្អហើយ។ ដូច្នេះស្នើសុំដល់ម្ចាស់យានយន្ត ទាំងមេត្តាបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកបរហួសកំណត់ កុំដឹកជញ្ចូនលើសទម្ងន់ ឬវ៉ាជែងគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។
ដោយឡែកលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង ថ្លែងប្រាប់ដែរថា បន្ទាប់បញ្ចប់ការស្ថាបនាផ្លូវបេតុងទាំ ង២ខ្សែនេះរួច រដ្ឋបាលខេត្តកោះកុង បានដាក់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដែរ ដោយបន្តអ៊ុតផ្លូវបេតុងកៅស៊ូ ដែលផ្តើមចេញមុខបញ្ជាការដ្ឋានការរាជអាវុធហត្ថខេត្ត ទៅជុំវិញស្តូបក្បែរចំណតរថយន្តខេត្តកោះកុង និងពីមុខវិទ្យាល័យកោះកុងទៅដល់មាត់ព្រែកកោះប៉ោ៕
អត្តបទ៖ សិរី វឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


